ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនឧកញ៉ា សឿ សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃុន សៀ រៀលធី ឯ.ក។.
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងថា៖
ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់ឧកញ៉ា ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសព្ទសាធុការពរជ័យ នៅក្នុងឱកាសប្រារព្វព្រះរាជពិធីខួបលើកទី១៧ នៃ ការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ខ្ញុំ ។
ខ្ញុំសូមអរគុណ និងសូមជូនពរ ឧកញ៉ា និងលោកជំទាវ ព្រមទាំងសហការីនៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ឃុន សៀ រៀលធី ឯ.ក សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។
សូម ឧកញ៉ា ទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ ។