សម្តេចព្រះអភិសិរីសុគន្ធាធិបតី មហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ ទ្រង់ត្រាស់បញ្ញត្តិតែងតាំងលោកឧកញ៉ា ម៉ម វណ្ណឌី ជាអនាថបិណ្ឌិកសេដ្ឋីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងឧត្តមភរិយា លោកជំទាវ ទៀង ផល្លា ម៉ម វណ្ណឌី ជាឧប្បលវណ្ណាសាវិកាផលាអគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ដើម្បីជាសក្ខីភាពក្នុងការលះបង់កម្លាំងកាយចិត្ត និងថវិកាសម្រាប់ទទ្រង់ពុទ្ធសាសនានៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចព្រះអភិសិរីសុគន្ឋាធិបតី បួរ គ្រី ទ្រង់ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ពុទ្ធលោកវិជ័យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»។ ជាមួយគ្នានេះ លោកជំទាវ ទៀង ផល្លា ម៉មវណ្ណឌី ក៏ត្រូវបានត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ផលបុញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ផងដែរ។
លោកឧកញ៉ា ម៉ម វណ្ណឌី គឺជាអតីតអ្នកធ្លាប់ក្នុងព្រះពុទ្ធសាសនា ហើយលោកទើបនឹបញ្ចប់ថ្នាក់បណ្ឌិតពីបរទេសផង។ លោកឧកញ៉ា និងលោកជំទាវ ត្រូវបានចាត់ថា ជាពុទ្ធសាសនិកដ៏ឆ្នើម ខណៈលោកទាំងពីរតែងតែជួយឧបត្ថម្ភថវិកាជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជា។
គួររម្លឹកឡើងវិញថា លោកឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ កាលពីពេលបន្ទាប់ពីលោកបរិច្ចាគថវិកាជាច្រើនជួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរការអភិវឌ្ឍន៍៕