ឃាត់ខ្លួន​អតីត​ប្រធាន​សាខា​ធនាគារ Bank of China ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ពុក​រលួយ

អន្តរជាតិ

លោក Xu Guojun ដែលជា​អតីត​ប្រធាន​ធនាគារ​ Bank Of China ប្រចាំ​​សាខា​​នៅ​ភាគ​ខាងត្បូង​ទីក្រុង Kaiping ខេត្ត​ Guangdong ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Xu Guojun

មូលហេតុ​​ការ​បញ្ជូន​លោក Xu ទៅ​ប្រទេស​ចិន​វិញ គឺ​ដោយសារ​អង្គការ​ឃ្លាំមើល​ការ​ប្រឆាំង​អំពើ​ពុករលួយ​ប្រចាំ​ប្រទេស បាន​រក​ឃើញ​ថា Xu មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស៊ី​សំណូក​សូក​ប៉ាន់​ មុន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០០១។

ការ​ឃាត់​ខ្លួន​នេះដែ​​ជា​ការ​សហការ​ពី​ស្ថាប័ន​អន្តរជាតិ​ធំៗ​ជាច្រើន។​ នេះ​បើ​តាម​ការ​អះអាង​ពី​គណៈកម្មការ​កណ្តាល​សម្រាប់​អធិការ​កិច្ច​វិន័យ​ហៅ​កាត់ CCDI ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​ការ​ឃាត់ខ្លួន​ត្រូវ​ធ្វើ​នៅ​ក្នុង​ប្រទេស​ណា​ឡើយ។

Yu Zhendong

បើ​តាម​ការ​បន្ថែម​ពី CCDI បាន​ឲ្យ​ដឹង​ថា មាន​បុគ្គល​ ២ រូប​ផ្សេង​ទៀត​ដែល​ស្ថិតនៅ​ក្នុង​សំណុំរឿង​មួយ​នេះ ខណៈ​បុគ្គល​ទាំង​ ២​ នោះ​គឺ​សុទ្ធ​តែ​ជា​អតីត​ប្រធាន​សាខា​ធនាគារ BOC នៅ​ទី​ក្រុង Kaiping ដូចគ្នា គឺ​លោក Yu Zhendong និង Xu Chaofan តែ​បុគ្គល ២ រូប​នេះ​សុទ្ធតែ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០០៤ និង ២០១៨ កន្លង​ទៅ​។

Xu Chaofan

បញ្ជាក់​ដែរ​ថា ចំនួន​ទឹកប្រាក់​ដែល​បុគ្គល​ទាំង ៣ នេះ​ទទួល​បាន​ពី​ការ​សូកប៉ាន់​នានា គឺ​មាន​នៅ​ខ្ទង់​ប្រមាណ ២ ពាន់​លាន​យ័ន ឬ ៣១៤ លាន​ដុល្លារ​អាមេរិក៕

ប្រភព: CNA