អត្រាប្រជាជនក្រីក្រនៅប្រទេសថៃ នឹងអាចកើនឡើងដល់ ១៥ លាននាក់នៅឆ្នាំក្រោយ ស្របពេលបច្ចុប្បន្ន ស្ថិតិប្រជាជនក្រីក្រនៅក្នុងប្រទេសគឺមានដល់ជិត ១៤ លាននាក់ហើយ ដោយសារការពន្យារពេលនៃបញ្ហាកូវីដ ១៩។ នេះបើតាមការអះអាងពីនាយករដ្ឋមន្ត្រីផ្នែកហិរញ្ញវត្ថុ ។
ក្រសួងហិរញ្ញវត្ថុនឹងប្រកាសបើកចុះឈ្មោះសម្រាប់កំណត់ពីស្ថានភាពហិរញ្ញវត្ថុនៅដើមឆ្នាំក្រោយ ហើយទើបសម្រេចចេញប័ណ្ណសុខុមាលភាពជូនប្រជាពលរដ្ឋដែលសមនឹងទទួលបានកាតនោះ។
លោក Santi បានបង្ហើបឲ្យដឹងថា ចំនួននៃប្រជាជនក្រីក្រ នឹងកើតឡើងដល់ ១-២ លាននាក់សម្រាប់ការចុះឈ្មោះសារនេះ ខណៈបច្ចុប្បន្នមានប្រជាជន ១៣,៦៥ លាននាក់ជាម្ចាស់ប័ណ្ណសុខុមាលភាព។
ចំពោះប្រជាពលរដ្ឋដែលអាចមានសិទ្ធជាម្ចាស់ប័ណ្ណសុខុមាលភាពត្រូវតែមានអាយុ ១៨ ឆ្នាំឡើងទៅ ហើយចំណូលប្រចាំឆ្នាំរបស់ពួកគេគឺដាច់ខាតមិនលើសពី ១ សែនបាតឡើយ។
ដោយឡែក ក្រសួងកំពុងពិចារណាបន្ថែមការកំណត់សិទ្ធិទទួលបានកាតនេះ ដោយបច្ចុប្បន្នក្រសួងកំណត់ត្រឹមតែប្រាក់ចំណូល និងដីឡូតិ៍ជាដើម តែសារក្រោយប្រហែលជានឹងរាប់បញ្ចូលទាំងសម្ភារៈប្រើប្រាស់ដូចជាឡានជាដើម។
មិនតែប៉ុណ្ណោះ ក្រសួងថែមទាំងមានបំណងផ្ដល់ជូនកាតនេះទៅកាន់សមាជិកប្រចាំគ្រួសារនីមួយៗដូចជា ក្នុងករណីគ្រួសារមួយដែលមានប្ដីជាបុគ្គលរកចំណូលបានច្រើន ហើយប្រពន្ធជាស្ត្រីមេផ្ទះមិនមានប្រាក់ខែ គឺអាចមានសិទ្ធស្នើសុំប័ណ្ណសុខុមាលភាពបាន៕
ប្រភព: Bangkokpost