រយៈពេល ៩ ខែ ឆ្នាំ២០២១ ធនាគារ​​អេស៊ីលីដា ប្រកាស​​ប្រាក់​ចំណេញ​​កើន ២២ ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ធនាគារ អេស៊ីលីដា ប្រកាស​រកប្រាក់​ចំណូលសរុបបានជាង ៣១២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ កើនឡើងប្រមាណ ១១%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា​នេះ​ប្រាក់​ចំណេញបានចំនួន ១២០,១២២,០៧៤ ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ បាន​ចំនួន​៩៨,៣៥៦,៤៤៣ ដុល្លារ កើនឡើង ២២ ភាគរយ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា មានប្រាក់បញ្ញើសរុបបានកើនឡើងចំនួន ៨២៧.៩៨ លានដុល្លារអាមេរិក ហើយសមតុល្យឥណទានសរុបបានកើនឡើងចំនួន ៥៣២.០៩ លានដុល្លារអាមេរិក បើធៀបដំណាច់ឆ្នាំ២០២០។ បើធៀបនឹងដំណាច់ខែកញ្ញា ឆ្នាំ២០២០ ប្រាក់បញ្ញើសរុប​និងសមតុល្យឥណទានសរុប បានកើនឡើងចំនួន ៩១៣.២១ លានដុល្លារអាមេរិក (២០.១៨%) និង ៨៩៤.៧៣លានដុល្លារអាមេរិក (២១.៥៩%) តាមលំដាប់៕