ប៊ូទិកមួយកន្លែងបានបង្ហើបពីតម្លៃបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវដែលមកកម្សាន្តខេត្តជាប់សមុទ្រនេះនាឱកាសបុណ្យអុំទូក។
បើតាមបុគ្គលិកគុជអាសុីប៊ូតិចបានប្រាប់ឧកញ៉ាញូសស៍តាមទូរសព្ទថា បងប្អូនដែលមកលេងខេត្តព្រះសីហនុ ហេីយចង់បានកន្លែងគេងដែលស្អាត តំលៃធូរថ្លៃ ហេីយនៅជិតឆ្នេរសមុទ្រនោះគឺអាចទាក់ទងមកកាន់គុជអាសុីប៊ូតិច។ សម្រាប់ឱកាសបុណ្យអុំទូក គ្រែមួយតម្លៃ ២៥ ដុល្លារ និងគ្រែពីរតម្លៃ ៣០ ដុល្លារ។
បើតាមបុគ្គលិកដដែលបានបញ្ជាក់ថា បើថ្ងៃធម្មតាគ្រែមួយតម្លៃតែ ១៥ ដុល្លារ និងគ្រែពីរ ២០ ដុល្លារ៕
បុគ្គលិកដដែលបន្តថា ប៊ូទិកនេះមានទីតាំងល្អបំផុតនៅកណ្តាលក្រុង ជិតឆ្នេរ ជិតផ្សារ ជាប់ផ្លូវកៅស៊ូ។ ចំណែកបន្ទប់មានម៉ាសុីនត្រជាក់ ម៉ាសុីនទឹកក្តៅត្រជាក់ ទូទឹកកក ម៉ាសុីនឆុងទឹកក្តៅ ទូរទស្សន៍ LCD WIFI ជណ្តេីរយន្ត ម៉ាសុីនភ្លេីង និងកន្លែងចតរថយន្តធំទូលាយ៕