​ក្រុមហ៊ុន Telsa របស់​សេដ្ឋី Elon Musk ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ដាក់​តន្ត្រី​កំដរ​អារម្មណ៍​ពេល​ធ្វើការ

អន្តរជាតិ

នាយកប្រតិបត្តិ​ក្រុមហ៊ុន​ Tesla គឺ​លោក​ Elon Musk បាន​ធ្វើការ​ផ្ញើរ​អ៊ីម៉ែល​ទៅ​កាន់​បុគ្គលិក​ក្រោម​ឱវាទ ដោយ​អនុញ្ញាត​ឲ្យគ្រប់​បុគ្គលិក​គ្រប់ជាន់​ថ្នាក់​ធ្វើការ​បណ្ដើរ​ ស្ដាប់​ចម្រៀង​បណ្ដើរ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី CNBC បាន​ឲ្យដឹង​ថា បុគ្គលិក​ដែល​ធ្វើការ​នៅ​រោងចក្រ Tesla គឺ​អាច​ស្ដាប់​ចម្រៀង​បណ្ដើរ ធ្វើការបណ្ដើរ​បាន​ ហើយ​ប្រសិន​បើ​មេការ ឬ​អ្នកគ្រប់គ្រង​ប្រចាំ​ផ្នែក​ស្ដីបន្ទោស គឺ​ពួកគេ​អាច​មាន​សិទ្ធិ​ប្ដឹង​មក​កាន់​ CEO ប្រចាំ​ក្រុមហ៊ុន​​បាន។

យោង​ទៅ​តាម​អត្ថន័យ​នៃ​អ៊ីម៉ែល​ដែល Elon Musk បាន​ផ្ញើ​ទៅកាន់​បុគ្គលិក​ម្នាក់​ មូលហេតុ​ដែល​លោក​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើការ​ដោយ​មាន​ភ្លេង​កំដរ​អារម្មណ៍​បែបនេះ ក៏​ដោយសារ​លោក​យល់ថា តន្ត្រី​គឺ​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​ការ​វិវត្តន៍​នៃ​កំណើន​ការងារ ក៏​ដូចជា​កាត់​បន្ថយ​អាការៈ​ធុញថប់​របស់​បុគ្គលិក​ទូទៅ​ផង​ដែរ។

ក្រៅពី​នោះ Musk ក៏​បាន​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​ផ្សេងៗ​អាច​ធ្វើការ​ស្នើសុំ​ជា​ឧបករណ៍ ឬ​ក៏​សំណើ​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ធូរស្រាល ពេល​ធ្វើការ​នៅ Tesla ហើយ​បុរស​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក នឹង​ពិចារណា​អំពី​គ្រប់​សំណើ​ទាំងអស់៕

ប្រភព: timesofindia