សាច់គោដែលនាំចូលពីប្រទេសប្រេស៊ីលទៅកាន់ប្រទេសចិនត្រូវបានហាមឃាត់ និងរក្សាទុកក្រោយរកឃើញមានករណីជំងឺគោឆ្កួត Atypical ចំនួន ២ ករណី។
យ៉ាងណា ក្រោយភ្លៀងមេឃស្រឡះ ពោលកាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរគយរបស់ចិនបានអនុញ្ញាតិឲ្យបន្តនាំចូលសាច់គោពីប្រទេសប្រេស៊ីលសារជាថ្មី ហើយក៏នឹងព្រមដោះលែងសាច់គោដែលបានឃាត់ទុកកន្លងទៅផងដែរ។
បញ្ជាក់ដែរថា ប្រទេសប្រេស៊ីលគឺជាអ្នកផ្គត់ផ្គង់សាច់គោធំបំផុតសម្រាប់ប្រទេសចិន ពោលសាច់គោប្រមាណ ៤០% នៃការនាំចូលសរុបគឺបានមកពីប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ។
ដោយឡែក នៅប្រេស៊ីលឯណោះវិញ បន្ទាប់ពីចិនរកឃើញមានករណីគោឆ្កួតសម្រាប់សាច់នាំចូលហើយ ប្រជាជនប្រេស៊ីលក៏ត្រូវបានគេរាយការណ៍ថាមានករណីខូចប្រព័ន្ធប្រសាទ និងកោសិកា ២ ករណីផងដែរ តែមន្ត្រីផ្នែកកសិកម្មប្រេស៊ីលអះអាងថា ២ ករណីនេះ គឺមិនមានទាក់ទងនឹងការបរិភោគសាច់គោនេះឡើយ៕
ប្រភព: CNA