ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា ផ្ដល់ឱកាសរកសុីអាចក្លាយជាដៃគូសាខាលក់គ្រឿងសំណង់ទូទាំងប្រទេស
ឧកញ៉ា ហ៊ួត ជា ដែលជាអគ្គនាយកក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ បានមានប្រសាសន៍ថា កន្លងមកដោយសារក្រុមហ៊ុន បានមើលឃើញពីភាពរីកចំរើននៅក្នុងប្រទេសអំពីវិស័យគ្រឿងសំណង់ដែលជាតម្រូវការចាំបាច់នោះ ទើបធ្វើឲ្យក្រុមហ៊ុនឈរជើងបានជាង ១០ឆ្នាំមកហើយ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានសាខាដៃគូរចែកចាយតាមបណ្តាខេត្តប្រមាណជាង ៧០សាខា ហើយក្រុមហ៊ុននឹងបន្តជម្រុញគោលដៅផែនការ ដើម្បីពង្រីកសាខាបន្ថែមទៀតឲ្យឈានដល់ ១០០សាខានៅក្នុងឆ្នាំ២០២២ខាងមុខ ។
ទន្ទឹមនឹងនេះក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា នឹងផ្ដល់ឱកាសឱ្យបងប្អូនអាចក្លាយជាដៃគូររកស៊ីជាសាខាលក់គ្រឿងសំណង់ទូទាំងប្រទេសបានដោយចាប់ផ្តើមទុនពី ៥០០០ ដុល្លារ ដោយអាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើកសាខាលក់គ្រឿងសំណង់ទូទាំងប្រទេស។
ជាមួយនឹងភាពជោគជ័យ ដែលមានសាខាជាតំណាងចែកចាយ សរុបបច្ចុប្បន្ន ៧០ សាខាទូទាំងប្រទេសនោះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទរបស់អ្នកជំនួញវ័យក្មេង ឧកញ៉ា ហ៊ួត ជា នៅតែបន្តដាក់គោលដៅពង្រីកសាខានៅឆ្នាំបន្ទាប់កាន់តែច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅតាមគ្រប់បណ្ដាស្រុក និងខេត្ត ទូទាំងប្រទេសកម្ពុជា។ ក្រៅពីបង្កើតអាជីវកម្មផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទហើយនោះ ឧកញ៉ាចិត្តធម៌ ហ៊ួត ជា ក៏ជាអ្នកផ្ដួចផ្ដើមគំនិត និងចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនបង្កើត “សមាគមជាងសំណង់កម្ពុជា” ថែមទៀតផង។
ក្រុមហ៊ុនហ៊ួត ជា មានប្រវត្តិអាជីវកម្មដំបូងដោយចាប់ផ្តើមដើមទុនត្រឹមតែ ៥០០០ ដុល្លារ រហូតពង្រីកសាខានិងលក់សិទ្ធចែកចាយរាប់សិបកន្លែងទូទាំងប្រទេស។ ទំនិញភាគច្រើនចេញពីរោងចក្រផ្ទាល់ ដោយទទួលបានតម្លៃពិសេស (សម្រាប់ការលក់ដុំ-លក់រាយ)។ ឃ្លាំងស្តុកទំនិញផ្ទាល់ខ្លូន ដែលមានទំនិញជិត ១០០០ប្រភេទ និងផលិតផលបែងចែក ១០ មុខធំៗ ទំនិញគ្រឿងសំណង់អ្វីក៏មាន។ មានផលិតផល និងម៉ាកផ្ទាល់ខ្លួន ដែលមានការធានាគុណភាព និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងធានាជូនអតិថិជន។ មានវគ្គបណ្តុះបណ្តាលជូនទាំងម្ចាស់សាខា និងផ្នែកលក់ ព្រមជាមួយការគ្រប់គ្រងអំពីការលក់គ្រឿងសំណង់ ដែលមានបទពិសោធន៍ជង ១០ឆ្នាំ។
សម្រាប់បងប្អូនដែលមានសំណួរបន្ថែម៖ 077 95 96 14/077888810៕