បទ”លុយមិនស្ដាយតែបងសាំចិត្ត” របស់តារាចម្រៀងលោក សន វិជ្ជបុត្រ អតីតតារាចម្រៀងក្នុងផលិតកម្មM ដែលចេញជាង១ឆ្នាំហើយ និង បទ”ល្ងង់ម្ល៉េះទេបេះដូងខ្ញុំអើយ” របស់តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា របស់ផលិតកម្មថោន ដែលចេញជាង១ឆ្នាំដូចគ្នា សាច់ភ្លេចនិងទំនុកច្រៀង ដូចគ្នាស្ទើរទាំងស្រុង។ ចំណុចនេះ ធ្វើឲ្យតារាចម្រៀង លោក សន វិជ្ជបុត្រ បានដាក់ជាចម្ងល់របស់ខ្លួនសួរទៅផលិតកម្មថោនសូមឲ្យធ្វើការបងស្រាយ តើបទ១នេះ នរណាលួចនរណា? នេះបើតាមការបង្ហោះលើគណនីFacebook របស់តារាចម្រៀងរូបនេះ កាលពីម្សិលមិញ។
លោក សន វិជ្ជបុត្រ បានសរសេរបែបនេះថា” មហាឆ្ងល់ ??? New Melody ដូចគ្នា មិនដឹងថាខ្ញុំលូចពីផលិកម្មថោន រឺ ផលិតកម្មថោន លូចពីខ្ញុំ ព្រោះអ្នកសរសេរទំនុកច្រៀងតែមួយ របៀបច្រៀងតបគ្នា តែអ្នកធ្វើទំនុកភ្លេងខុសគ្នា ព្រោះមួយរយះពេលខ្ញុំមិនសូវមានពេលតាមដានបទចំរៀងរវល់កាងារក្រៅសិល្បះតិចទូចទើបតែឃើញបទនេះដូចគ្នាបានឆ្ងល់ អាស្រ័យហេតុនេះសូមបងដែលជាម្ជាស់ផលិតកម្មថោន នឹង បងប្អូនល្អរបស់ខ្ញុំ មេត្តាជួយបកស្រាយដោយអនុគ្រោះផងចុះ ព្រោះប្អូនផុសនេះមិនបានមានគំនិតបកអាក្រាតឈ្មោះគ្នាតាម សង្គម FB អោយល្បី រឺ ចង់ប្តឹងផ្តល់នោះទេ ដោយក្តីគោរពពីខ្ញុំបាទ សន វិជ្ជបុត្រ”។
ក្រៅពីសាច់ភ្លេងនឹងទំនុកច្រៀងដូចគ្នានោះ បទចម្រៀងទាំងពីបទនោះ អ្នកនិពន្ធទំនុកច្រៀង គឺជាមនុស្សតែមួយ គឺលោក ងួន សុបិន្ត។ លោក សន វិជ្ជបុត្រ បានឲ្យដឹងថាបន្ថែមថា បទចម្រៀងមួយបទនេះ លោក បានទិញពីអ្នកនិពន្ធ លោក ងួន សុបិន្ត កាលពីជាង១ឆ្នាំមុនជាNew Melody ប៉ុន្តែលោកមិនបានចាប់អារម្មណ៍ថា បទចម្រៀងនេះ មានតារាចម្រៀងផ្សេងយកមកច្រៀងឡើយ ក្នុងនោះ ក៏មិនបានដឹងថា បទនោះ អ្នកនិពន្ធបានលក់ឲ្យផលិតផ្សេងនោះដែរ។ ទើបតែថ្មីៗនេះ មានមិត្តភក្តបានផ្ញើបទចម្រៀងទាំងពីរនោះ ឲ្យស្ដាប់ទើបដឹងថា បទទាំងពីរដូចគ្នា។ ភ្លាមៗលោក បានសួទៅ លោក ងួន សុបិន្ត ដែលបានលក់បទចម្រៀងនោះ ឲ្យខ្លួន ប៉ុន្តែអ្នកនិពន្ធរូបនោះ បានឆ្លើយថា លោកបានលាឈប់ពីផលិតកម្មថោនជាង៣ឆ្នាំមកហើយ មិនបានចាំឡើយ។
ជុំវិញបង្ហាខាងលើ មិនអាចទាក់ទងសុំការបកស្រាយពី លោក លោក ងួន សុបិន្ត និង ផលិតកម្មថោនបានឡើយ លើរឿងនេះ។
ចង់ដឹងថាបទចម្រៀងទាំងពីរបទនោះ មានលក្ខណៈដូចគ្នាបែបណាសូមស្ដាប់ទាំងអស់គ្នា៖
១/ស្ដាប់បទ”លុយមិនស្ដាយតែបងសាំចិត្ត” របស់តារាចម្រៀងលោក សន វិជ្ជបុត្រ ទាំងអស់គ្នា។
២/ស្ដាប់បទ បទ”ល្ងង់ម្ល៉េះទេបេះដូងខ្ញុំអើយ” របស់តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា របស់ផលិតកម្មថោនទាំងអស់គ្នា៕