អាជ្ញាធរចិនបានទាក់ទងទៅកាន់ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនតាក់ស៊ីយក្ស គឺ Didi Global Inc សម្រាប់ពិភាក្សា និងបានស្នើសុំឲ្យពួកគេដកខ្លួនចេញពីទីផ្សារហ៊ុននៃសហរដ្ឋអាមេរិក ក្រោមហេតុផលបារម្ភពីសុវត្ថិភាពផ្នែកសន្តិសុខ។ នេះបើតាមការរាយការណ៍ពី Bloomberg News។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកសង្កេតការណ៍ផ្នែកបច្ចេកវិទ្យាប្រចាំប្រទេសចិន មានបំណងចង់ឲ្យក្រុមហ៊ុនខាងលើ ផ្ដាច់ខ្លួនចេញពី New York Stock Exchange ដោយសារបារម្ភខ្លាចបែកធ្លាយនូវព័ត៌មានសំខាន់ៗមួយចំនួន ស្របពេលបច្ចុប្បន្ន Didi មិនទាន់ធ្វើការឆ្លើយតបនៅឡើយ៕
ប្រភព: CNA