អ្នកលក់ឡេ ៥ នាក់ កែប្រែវាសនាខ្លួនឯងទៅជាឧកញ៉ា និងមានអាជីវកម្មទ្រព្យសម្បត្តិស្តុកស្តម្ភ

ជុំវិញ​ឧកញ៉ា

ឆាកជីវិតរបស់មនុស្សនៅលើលោកនេះ រមែងជួបប្រទះរឿងរ៉ាវដែលនឹកស្មានមិនដល់។ ជួបរឿងកម្សត់ទុក្ខ ព្រួយ ហើយបានព្យាយាមតស៊ូរំដោះខ្លួន ដើម្បីចាកឆ្ងាយរបាំងក្រលំបាកសោកសៅមួយ ឆ្ពោះទៅរកពន្លឺរស្មីមួយប្រសើរ។ យ៉ាងណា​អ្នកប្រកប​របរ​លក់ឡេ​ ៥ នាក់​នេះ បាន​កែប្រែវាសនាខ្លួនឯងទៅជាឧកញ៉ា និងខ្លះ​មានអាជីវកម្មទ្រព្យសម្បត្តិស្តុកស្តម្ភ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.ម៉ែរួយ

ម៉ែរួយ​ បាន​ផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័ស ហើយ​អាចកសាងជីវិតថ្មីបានមិនគួរអោយជឿ។ ​មានក្រុមហ៊ុនមួយក្នុងដៃគឺ​ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី (ម៉ែរួយ) ម៉ែរួយ​ មានឈ្មោះពិត ស្រី ណារួម ក៏​មាន​ងារ​ឧកញ៉ានិង​​ជា​អគ្គនាយិកាគ្រឿងសម្អាងរហ័ស​ម៉ែ​រួយ​។

២.ឧកញ៉ា អ៊ាន ស៊ីវម៉ី

លោកជំទាវ ឧកញ៉ា អ៊ាន ស៊ីវម៉ី ដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ប្រិយមិត្តអ្នកលេងបណ្តាញសង្គមច្បាស់ជាស្គាល់ជាក់ជាមិនខាន។ លោកជំទាវ ឧកញ៉ា អ៊ា ន សៀវ ម៉ី ជា កូនអ្នកខេត្តព្រៃវែង ហើយបានរើបម្រាស់ចេញពីភាពក្រីក្រររហូតចាប់មុខរបរជាអ្នកលក់អនឡាញហើយក្លាយជាអ្នកជំនួញ ដ៏ជោគជ័យម្នាក់ មានលុយ ឡាន វិឡា ដី មាស ពេជ្រ ពាក់ជ្រែកខ្លួន ជាមួយរូបសម្រស់ ក៏ស្រស់ស្អាតផងនោះ។

៣.ទ្រី ដាណា

ប្រវត្តិ អ្នកស្រី ទ្រី ដាណា ពីកូនកំព្រា លក់ខោអាវជជុះ ហើយបន្តចាប់របរលក់អនឡាញ រហូតក្លាយជាម្ចាស់ហាងពេជ្រ អ្នកណា ក៏កោតសសើរ ។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ។

៤.យាយស្រួយ

ពីអ្នកលក់អនឡាញដ៏ល្បីម្នាក់ដែលមានឈ្មោះថា យាយ ស្រួយ រហូតមានទ្រព្យសម្បត្តិមិនខ្វះចាយ​និងប្រេនផ្ទាល់ខ្លួនផងដែរ។ អ្នកលក់អនឡាញរូបនេះត្រូវបានគេដឹងថាជាអ្នកលក់ម្នាក់ ដែលពូកែខាងវោហាស័ព្ទមានភាពកំប្លុកកំប្លែងខ្លាំងគ្រប់ពេលដែលឡាយលក់ផលិតផលម្តងៗគឺមានមហាជនជាច្រើនចូលទៅមើលការឡាយ ព្រោះយាយស្រួយ តែងតែធ្វើឲ្យអ្នកទស្សនាសើចតាំងពីដើមរហូតដល់ចប់តែម្តង។

៥ Love Riya

តារាលក់ឡេលាបស្បែកតាមហ្វេសប៊ុក ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» គឺជាតារាហ្វេសប៊ុកដ៏ល្បីមួយរូបផងដែរ។ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក ដែលសព្វថ្ងៃនេះមានទ្រព្យសម្បត្តិអាជីវកម្មនិងប្រេនផ្ទាល់ខ្លួនលក់លើបណ្ដាញសង្គមហ្វេសប៊ុក។