PTT ខិតជិតធ្វើការសម្រេចចិត្តចុងក្រោយ ជុំវិញការវិនិយោគលើរោងចក្រផលិតឡានអគ្គិសនីដំបូង នៅប្រទេសថៃ

អន្តរជាតិ

ក្រុមហ៊ុនប្រេង និងហ្គាស់ PTT Plc រំពឹងថានឹងធ្វើការសម្រេចចិត្តចុងក្រោយ ទៅលើការវិនិយោគ ក្នុងការអភិវឌ្ឍន៍រោងចក្រដំឡើងរថយន្តអគ្គិសនី (EV) នៅដើមឆ្នាំក្រោយ ដែលស្ថិតនៅក្រោមផែនការបង្កើតអាជីវកម្មថ្មី និងប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត ។ យ៉ាងណានេះ បើតាមសម្តីរបស់លោក Tanapon Prapapan អនុប្រធានក្រុមហ៊ុន PTT ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងគោលបំណងថ្មីនេះត្រូវបានធ្វើឡើង បន្ទាប់ពីអនុស្សរណ:យោគយល់មួយ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន PTT និងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ Hon Hai Presision Industry Co កាលពីដើមឆ្នាំនេះ ដើម្បីធ្វើការវិនិយោគរួមគ្នា ក្នុងតម្លៃ ១-២ ពាន់លានដុល្លារ ទៅលើការផលិតរថយន្ត EV នៅក្នុងប្រទេសថៃ ។

ក្រុមហ៊ុន Hon Hai ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថា Foxcoon កំពុងតែមានបំណងចង់ធ្វើការអភិវឌ្ឍអាជីវកម្មរថយន្តអគ្គិសនី EV ជាមួយនឹងការផ្តោតសំខាន់ ទៅលើទីផ្សារអាស៊ីអាគ្នេយ៍ ។

យ៉ាងណា លោក Auttapol Perkpiboon នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTT បានមានប្រសាសន៍ថា ៖ ” នៅពេលដែលការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើង នោះគម្រោងរបស់យើងនឹងចាប់ផ្តើមការសាងសង់រោងចក្រដំឡើងរថយន្ត EV ជាលើកដំបូងនៅចុងឆ្នាំក្រោយ ” ។

ដោយឡែកសម្រាប់រោងចក្រដែលរំពឹងទុកនេះ នឹងអាចមានសមត្ថភាពផលិតរថយន្ត EV ចំនួន ៥០ ០០០ គ្រឿង នៅឆ្នាំ ២០២៣ ហើយអាចនឹងមានការកើនឡើងដល់ ១៥០ ០០០ គ្រឿង នៅឆ្នាំ ២០៣០ ។

មិនតែប៉ុណ្ណោះ Arun Plus ក៏មានគម្រោងអភិវឌ្ឍ និងដំឡើងកន្លែងសាករថយន្ត EV ចំនួន ១៣៥០ កន្លែង នៅចុងឆ្នាំក្រោយ ដោយមានការជ្រោមជ្រជែងពី PTT Oil និងRetail Business Plc ផងដែរ ៕

ប្រភព: Bangkok Post