ក្រសួងហិរញ្ញវត្ថុវៀតណាម គ្រោងនឹងកាត់បន្ថយពន្ធលើប្រេងឥន្ធន:យន្តហោះ ចំនួន ៥០%

អន្តរជាតិ

ថ្មីៗនេះក្រសួងហិរញ្ញវត្ថុរបស់វៀតណាម គ្រោងនឹងកាត់បន្ថយពន្ធពាក់កណ្តាលទៅលើ​ប្រេងឥន្ធន:យន្តហោះ សម្រាប់រយ:ពេលពេញមួយឆ្នាំក្រោយ ដើម្បីជួយសម្រួលដល់ឧស្សាហកម្មអាកាសចរណ៍ ដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ ១៩ ឲ្យមានការងើបឡើងវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រសួងខាងលើ បាននិយាយនៅក្នុងសេចក្តីព្រាងផែនការមួយ ដែលខ្លួននឹងដាក់ជូនទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិថា ពន្ធនឹងត្រូវកាត់បន្ថយពី ៣ ០០០ ដុង (០,១៣ ដុល្លារ) ក្នុងមួយលីត្រ មកត្រឹម ១ ៥០០ ដុងវិញ ។

គួរឲ្យដឹងផងដែរថា តម្លៃពន្ធបច្ចុប្បន្នគឺ ២ ១០០ ដុង បន្ទាប់ពីបានកាត់បន្ថយ ៣០% ចាប់តាំងពីខែសីហាមក ។

មិនតែប៉ុណ្ណោះ ក្រសួងហិរញ្ញវត្ថុបានបង្ហាញទៀតថា ដោយសន្មតថាក្រុមហ៊ុនអាកាសចរណ៍នីមួយៗ នឹងប្រើប្រាស់សាំងចន្លោះពី ៧០ ទៅ ៩៦ លានលីត្រដូចគ្នា ក្នុងរយ:ពេលមួយខែ ដូចដែលពួកគេបានប្រើប្រាស់កាលពីឆ្នាំមុន នោះប្រាក់ចំណូលពន្ធនឹងធ្លាក់ចុះពី ១,៣៩ ទៅ ១,៩ ទ្រីលានដុង ជាមួយនឹងការកាត់បន្ថយ ៥០ ភាគរយ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានមើលឃើញប្រាក់ចំណូលរួមបញ្ជូលគ្នារបស់ពួកគេ ធ្លាក់ចុះរហូតដល់ទៅ ៦០% កាលពីឆ្នាំមុន ហើយអ្វីៗអាចកាន់តែអាក្រក់ទៅ នៅឆ្នាំនេះ ដោយសារតែជើងហោះហើរស្ទើតែទាំងអស់ ត្រូវបានផ្អាកតាំងពពីដើមខែឧសភាមក។ យ៉ាងណានេះបើតាមការលើកឡើងដោយសមាគមធុរកិច្ចអាកាសចរណ៍វៀតណាម ៕

ប្រភព: VN Express