គយគន់ថ្ងៃលិច ស្ទូចត្រីលម្ហែអារម្មណ៍ អង្គុយកញ្ចុះមាត់បឹង ជជែកគ្នាលេងទល់យប់មាននៅ “ហ្សឹមមាត់បឹង”

កម្សាន្ត

រមណីយដ្ឋានធម្មជាតិទើបលេចរូបរាងថ្មីមួយកន្លែងទៀត ស្ថិតនៅក្នុងរាជធានីភ្នំពេញ “ហ្សឹមមាត់បឹង” កំពុងបញ្ចេញមន្តស្នេហ៍ទាក់ចិត្តអ្នកភ្នំពេញមិនឱ្យចង់ចាកចេញឆ្ងាយពីទឹកដីទីក្រុង។ សម្រាប់អ្នកមានពេលវេលាខ្លី មិនចង់ធ្វើដំណើរទៅតំបន់កម្សាន្តធម្មជាតិនៅតាមខេត្តឆ្ងាយៗ តែចង់ជួបជុំមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ ឬមិត្តភក្តិ គយគន់ថ្ងៃលិច ស្ទូចត្រីកម្សាន្ត ពិសារភោជនីអាហារដ៏មានឱជារស អង្គុយក្នុងកញ្ចុះ ជជែកគ្នាលេងទល់យប់ជ្រៅ ឬរៀបចំកម្មវិធីផ្សេងៗ អាចអញ្ជើញទៅលម្ហែអារម្មណ៍នៅ ហ្សឹមមាត់បឹង/ Zem-Lake-Side បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ហ្សឹមមាត់បឹង” គឺជាសមិទ្ធិផលថ្មី ក្រោមស្នាដៃរៀបចំច្នៃប្រឌិត របស់លោក ស្រេង ឈាងឡេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឈាងទ្បេង អុិនវេសមុិន ឯ.ក  បន្ទាប់ពីទទួលជោគជ័យខ្លាំងទៅលើការបើកផាប់កម្សាន្តឈ្មោះ Zem Pub នាពេលកន្លងមក។

ស្ថាបនិក “ហ្សឹមមាត់បឹង-Zem Lake Side” លោក ស្រេង ឈាងឡេង បានឱ្យដឹងថា៖ “ហ្សឹមមាត់បឹង គឺជារមណីយដ្ឋានធម្មជាតិជាប់មាត់បឹង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញស្រាប់ ផ្ដល់ភាពងាយស្រួលខ្លាំងមែនទែន ដល់ពុកម៉ែបងប្អូន ដែលកំពុងស្វែងរកកន្លែងកម្សាន្តនៅក្នុងទីក្រុងភ្នំពេញ និងមានភាពទាក់ទាញតាមបែបធម្មជាតិ”។

លោក បន្ថែមថា នៅថ្ងៃទី០១ ខែ១២ ឆ្នាំ២០២១នេះ ហ្សឹមមាត់បឹង នឹងបើកទទួលស្វាគមន៍ភ្ញៀវ ហើយអតិថិជនអាចកក់ទីតាំងកញ្ចុះទុកមុនបាន ជាពិសេស ក្នុងថ្ងៃបើកសម្ពោធសាកល្បងនេះ ក៏នឹងមានការបញ្ចុះតម្លៃទៅលើមុខម្ហូប និងតម្លៃកញ្ចុះ យ៉ាងពិសេសជូនផងដែរ។

ទីលម្ហែតាមបែបធម្មជាតិ នៅជាប់មាត់បឹង ហ្សឹមមាត់បឹង-Zem Lake Side ជារមណីយដ្ឋានធម្មជាតិកែច្នៃ ទើបបង្ហាញខ្លួន លើទឹកដីខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ និងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកទីក្រុង មិនឱ្យបែកចិត្ត ធ្វើដំណើរកម្សាន្តទៅខេត្តឆ្ងាយៗ។

ទីតាំងច្រកចូល បត់ចូលតាមផ្លូវមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្រោយវត្តតាំងក្រសាំង ជិះចុះពីផ្លូវរថភ្លេីង ហួសបុរីពិភពថ្មីឈូកវ៉ា៣ ប្រហែល​ ១០០ម៉ែត្រ រួចបត់ឆ្វេង ។ ហ្សឹមមាត់បឹង-Zem Lake Side  បើកស្វាគមន៍ភ្ញៀវ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។ ប្រញាប់ឡើង! កក់ទីតាំងកញ្ចុះលើមាត់ទឹក ស្រូបខ្យល់អាកាសធម្មជាតិជាប់មាត់បឹង ញ៉ាំអាហារដ៏មានឱជារស ជួបជុំមនុស្សជាទីស្រលាញ់ ជជែករឿងរ៉ាវក្នុងចិត្ត រំលឹកអនុស្សាវរីយ៍ចាស់ៗ ជាមួយមនុស្សជាទីស្រលាញ់ មាននៅរមណីយដ្ឋាន ហ្សឹមមាត់បឹង ដែលនឹងបើកសាកល្បង ទទួលស្វាគមណ៍ភ្ញៀវទេសចរ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះហើយ…!

ទំនាក់ទំនងកក់កន្លែងទុកមុន និងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 016 441 244 ឬឆាតចូលហ្វេសប៊ុកផេកផ្លូវការ ហ្សឹមមាត់បឹង-Zem Lake Side ៕