អាជ្ញាធររុស្ស៊ី​សម្រេចផាកពិន័យ Google អស់ជាង ៤ ម៉ឺនដុល្លារ

អន្តរជាតិ

តុលាការនៅ​ទីក្រុងម៉ូស្គូបានសម្រេចផាកពិន័យទៅកាន់ក្រុមហ៊ុន Google ក្នុងទឹកប្រាក់ប្រមាណ ៣ លានរ៉ាប់បល ឬប្រមាណ ៤០ ៤០០ ដុល្លារអាមេរិក​ ក្រោមការចោទប្រកាន់ពីបទបដិសេធមិនព្រមលុបចោលមាតិកា​ដែល​ចោទ​ថា​ខុសច្បាប់ ដែល​នាំ​ឲ្យ​មាន​ជម្លោះរវាងមហាអំណាចបច្ចេកវិទ្យារុស្ស៊ី និងអាមេរិក​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងទៅ​នេះ Google ក៏ធ្លាប់ទទួលរងការ​ផាក​ពិន័យម្ដង​មកអស់ជាង៣២ លានរ៉ាប់បល ឬប្រហែល ៤០ ម៉ឺនដុល្លារ។ យ៉ាងណា​មក​ពេលនេះក្រុមហ៊ុននៅមិនទាន់ចេញមុខបញ្ជាក់ច្បាស់នៅឡើយ។

ការរិតបន្តឹង​ពីរ​ដ្ឋាភិបាល​ក្រុង​ម៉ូស្គូ មិនមែនមានតែ Google ទេ ពោលនៅមានក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតក៏កំពុងជួបបញ្ហានេះដូចគ្នា។

ជាក់ស្ដែងដូចជា Twitter ជាដើមកំពុងស្ថិតក្រោមការឃ្លាំមើលរបស់មន្ត្រីផ្នែកទំនាក់ទំនងប្រចាំរដ្ឋគឺលោក Roskomnadzor ដែលបានបង្អាក់សកម្មភាពនៃក្រុមហ៊ុន Twitter តាំងពីខែមីនា និងបានប្រាប់ទៅកាន់ Reuters ថានឹងមិនព្រមបន្ធូរដៃឲ្យដាច់ខាតទៅកាន់ក្រុមហ៊ុនមួយនេះ លុះត្រាតែពួកគេលុបចោលឲ្យអស់នូវ​មាតិកា​ខុសច្បាប់លើបណ្ដាញសង្គមរបស់ពួកគេ៕

ប្រភព: CNA