អភិបាលទីក្រុងបាងកក បាននិយាយកាលពីថ្ងៃចន្ទថា ភោជនីយដ្ឋានដែលបានបំពេញតាមស្តង់ដារគ្រប់គ្រងកូវីដ-១៩ គឺអាចបម្រើគ្រឿងស្រវឹងដល់ភ្ញៀវដល់ម៉ោង ១១ យប់ ចាប់ពីថ្ងៃពុធទី ១ ខែធ្នូទៅ ខណ:បច្ចុប្បន្នកំណត់ត្រឹមម៉ោង ៩ ប៉ុណ្ណោះ។
ជាក់ស្តែង អភិបាលក្រុងលោក Aswin Kwanmuang បាននិយាយទៀតថា ហាងស្រា បារ និងខារ៉ាអូខេ នឹងនៅតែបន្តបិទ ដើម្បីជួយទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ ១៩ ។ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្មទាំងនោះ ចង់បើកហាងរបស់ខ្លួនឡើងវិញ នោះពួកគេត្រូវតែសុំសិទ្ធប្តូរទៅជាភោជនីយដ្ឋាន ជំនួសវិញ ។
លោកអភិបាលក្រុងបាងកកខាងលើ បានបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មអាចបំពេញទៅតាមស្តង់ដារ របស់រដ្ឋបាលសុវត្ថិភាព និងសុខភាពប្រទេសថៃ (SHA) នោះពួកគេនឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញបាន ។
ក្រៅពីនោះម្ចាស់ហាងស្រា បារ និងខារ៉ាអូខេ ក៏អាចធ្វើការកែប្រែ និងកែលម្អ ហើយរង់ចំាការវាយតម្លៃ ពីក្រសួងសុខាភិបាលផងដែរ ទើបមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ ១៩ អាចអនុម័តឲ្យពួកគេបើកឡើងវិញ ៕
ប្រភព: Bangkok Post