ការនាំចេញកាហ្វេរបស់វៀតណាម ក្នុងរយ:ពេល ១១ ខែដំបូងនៃឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៤,៤% ពីឆ្នាំមុន មកត្រឹមចំនួន ១,៣៦ លានតោនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការនាំចេញអង្ករវិញ ទំនងជាកើនឡើង ០,៨% ។ យ៉ាងណានេះ បើតាមទិន្នន័យពីរដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។
ជាក់ស្តែងការនាំចេញអង្ករក្នុងរយ:ពេល ១១ ខែដំបូងនៃឆ្នាំនេះ ពីប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ០,៨% ដល់ចំនួន ៥,៧ លានតោន បើធៀបនឹងឆ្នាំមុន ។
មិនតែប៉ុណ្ណោះ ចំណូលដែលបានពីការនាំចេញអង្ករ ក្នុងអំឡុងពេលនេះ ត្រូវបានគេរំពឹងថានឹងកើនឡើង ៧,៣% ក្នុងចំនួនទឹកប្រាក់ ៣,០៤ ពាន់លានដុល្លារអាមេរិក ។
រំលឹកផងដែរថា នៅក្នុងខែវិច្ឆិកា ការនាំចេញអង្ករពីវៀតណាម ដែលត្រូវគេស្គាល់ថាជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេបំផុតមួយរបស់ពិភពលោក មានចំនួនប្រមាណ ៥៦៣ ០០០ តោន ឬស្មើទៅនឹង ២៩៧ លានដុល្លារ ៕
ប្រភព: VN Express