អារ៉ាប៊ីសាអូឌីត​ព្រម​ព្រៀង​ផ្តល់​ប្រាក់​កម្ចី ៣ ពាន់​លានដុល្លារ​ ជួយ​ប៉ាគីស្ថាន​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ

អន្តរជាតិ

បើតាមអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារ៍កន្លងទៅថា អារ៉ាប៊ីសាអូឌីត នឹងទម្លាក់កញ្ចប់ថវិកា ៣ ពាន់លានដុល្លារអាមេរិកមកកាន់ប្រទេសប៉ាគីស្ថាន ជាមួយអត្រាការប្រាក់ ៤% ក្រោមលក្ខខណ្ឌកញ្ចប់ជំនួយដែលភាគីទាំងសងខាងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសនៅអាស៊ីខាងត្បូងកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ស្របពេលមានការធ្លាក់ចុះនៃទុនបម្រុងពីបរទេស ការកកស្ទះនៃចរន្តគណនី ការធ្លាក់ចុះនៃតម្លៃរូបិញវត្ថុ និងការកើនឡើងនៃអតិផរណា ស្របពេល​ទុន​បម្រុង​សរុបរបស់ប៉ាគីស្ថានគឺមានចំនួន ២២,៧៧ ពាន់លានដុល្លារ ។នេះបើតាមរបាយការណ៍ទទួលបានពីធនាគារកណ្ដាល។

កញ្ចប់ជំនួយដែលអារ៉ាប៊ីសាអូឌីតបានជួយនោះ គឺរាប់បញ្ចូលទាំងកម្ចីថ្លៃប្រេង ១,២ ពាន់លាន​ដុល្លារ ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រី Imran Khan ក្នុងទស្សនកិច្ចទៅកាន់ទីក្រុង​ Riyadh កាលពីខែមុន។

ដោយឡែក កន្លងទៅនេះ​មូលនិធិរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ IMF ក៏​បានព្រមព្រៀងជាមួយប៉ាគីស្ថាន ក្នុង​ការ​​ផ្តល់​កញ្ចប់មូលនិធិ ៦ ពាន់លានដុល្លារ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ៕

ប្រភព: CNA