ទីផ្សារដឹកជញ្ជូនតាមផ្លូវថ្នល់នៅឥណ្ឌា រំពឹងថានឹងកើនឡើងដល់ ៣៣០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៥

អន្តរជាតិ

យោងតាមរបាយការណ៍មួយ បានបង្ហាញថា ទីផ្សារដឹកជញ្ជូនតាមផ្លូវថ្នល់នៅក្នុងប្រទេសឥណ្ឌា រំពឹងថានឹងមានកំណើនប្រចាំឆ្នាំ ក្នុងអត្រា ៨ ភាគរយ: សម្រាប់រយ:ពេល ៥ ឆ្នាំខាងមុខ ដើម្បីឈានដល់ ៣៣០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងកំណើននេះផងដែរ នឹងត្រូវបានជំរុញជាពិសេសដោយកត្តាធំៗមួយចំនួន ដូចជាវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស រួមទាំងទីផ្សារលក់រាយ ដែលកំពុងតែមានភាពរីកដុះដាលខ្លាំង ក្នុងចំណោមវិស័យផ្សេងៗទៀត ។ យ៉ាងណានេះ បើតាមការសិក្សាពីទីផ្សារភ័ស្តុភារអន្តរទីក្រុង ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ទីផ្សារដឹកជញ្ជូនតាមផ្លូវថ្នល់ នៅក្នុងប្រទេសឥណ្ឌា នឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ (CAGR) ៨% ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ដែលនឹងធ្វើឲ្យតម្លៃទីផ្សារកើនឡើងដល់ ៣៣០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។

បន្ថែមពីនេះ យោងតាមការសិក្សា បានបង្ហាញថា ការចំណាយទៅលើការដឹកជញ្ជូនតាមរយ:ផ្លូវថ្នល់អន្តរទីក្រុង ក្នុងប្រទេសឥណ្ឌា មានចំនួនប្រមាណ ២០៩ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២១ ដែលស្នើនឹងប្រហែល ៨៧% នៃការចំណាយលើការដឹកជញ្ជូនតាមផ្លូវគោកសរុប ៕

ប្រភព: Economictimes