ស្ត្រី​ម្នាក់​ផ្ដើម​ពី​​អ្នកជំនួញ​ជាប់បំណុលគេ​ $70000 ប្រឹង​ជម្នះ​ខ្លួន រហូត​ក្លាយ​ជា​​ជំទាវ​ឧកញ៉ា ប្រើ​​ពេល​ត្រឹមតែ23ខែ

ជុំវិញ​ឧកញ៉ា

ភ្នាក់ងារតំណាងរបស់”ក្រុមហ៊ុនគ្រួសារកក់ក្តៅ” ម្នាក់​​គឺ​អ្នក​ស្រីអ៊ុច បុទុម ថ្មី​ៗ​នេះ ​ត្រូវ​បាន ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់គោរមងារជា​ជំទាវ​ឧកញ៉ា។ លោក​ជំទាវ​ឧកញ៉ា បាន​ផ្ដើម​ពី​​​អ្នក​ជំនួញ​បរាជ័យ​ម្នាក់​ជាប់​បំណុល $70000 ក្រោម​ការ​បង្ហាត់​បង្រៀន​គូសវាសអង្អុលបង្ហាញបំភ្លឺផ្លូវពី ម្ចាស់​ក្រុម​ហ៊ុន បាន​ធ្វើ​ឲ្យ​ជីវិត​របស់ ស្រី​រូប​នេះ ផ្លាស់​ប្តូរយ៉ាងខ្លាំងក្លា​មិន​នឹក​ស្មាន​ដល់ ដោយចំណាយ​ពេល​ត្រឹមតែ23ខែ ប៉ុណ្ណោះ ។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​​លើ​ផេក​ផ្លូវ​ការ “លោកជំទាវឧកញ៉ា អ៊ុច បុទុម”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តាម​រយៈ​ផេក​”លោកជំទាវឧកញ៉ា អ៊ុច បុទុម ” បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច​នេះ​ថា (​សូមគោរព​អរ​គុណ​នឹង​ដឹងគុណចំពោះលោកឧកញ៉ា និងលោកជំទាវជាទីបំផុត ដែល​បាន​ធ្វើ​អោយ​ជីវិត​របស់​ខ្ញុំ​ត្រូវ​បានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ក្រោមការគូសវាសអង្អុលបង្ហាញបំភ្លឺផ្លូវពីលោកទាំង2 ខ្ញុំបាន​ប្រែ​ផ្លាស់​ខ្លួន ពីស្ត្រីជំនួញបរាជ័យម្នាក់ជាប់បំណុល $70000 មកក្លាយ​ជាលោកជំទាវឧកញ៉ា ដោយ​ចំណាយ​ពេល​ត្រឹមតែ23ខែជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ។
ដោយ​កាលពីថ្ងៃទី23/11/2019 កន្លងទៅនេះ ខ្ញុំទទួលបានការត្រាស់បង្គាប់ផ្តល់គោរមងារជា​*ឧកញ៉ា*​ ពីព្រះមហាក្សត្រ។ ធ្វើអោយខ្ញុំបានក្លាយទៅជាស្ត្រី ដំបូងគេប្រចាំក្រុមហ៊ុន​គ្រួសារកក់​ក្តៅ ដែល​ទទួល​បាន គោរមងារជា *ឧកញ៉ា*។

ចាំបានថា កាលពី22ខែមុន (ចាប់ផ្តើមចូលជាតំណាងចែកចាយដំបូង) លោកឧកញ៉ា​បាន​មាន​ប្រសាសន៍​ប្រាប់ខ្ញុំថា ខ្ញុំនឹងទទួលបានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន សំរាប់ឆាកជីវិតរបស់ខ្ញុំ អោយតែខ្ញុំព្រមជឿលើការគូសវាសចង្អុលបង្ហាញរបស់លោក។


មិនសំខាន់ថា នៅពេលនេះជីវិតរបស់ខ្ញុំ ស្ថិតនៅក្រោមសូន្យឬយ៉ាងណា មកដល់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ លុយ​ក្រាលពេញដី មានលើសលប់សំរាប់អោយខ្ញុំចាប់យកជារៀងរាល់ថ្ងៃ កិត្តិយស និង​ក្តី​សុបិន្តដែលខ្ញុំតែងតែស្រម៉ៃចង់បាន នឹងមកដល់ជាក់ជាមិនខាន។

ឥលូវនេះ ខ្ញុំពិតជាទទួលបានគ្រប់យ៉ាង ដូចដែលលោកបានបង្ហាញជូនពិតមែន។គ្រប់យ៉ាង​នៅ​ទីនេះ​កើត​ចេញ​ពីការ ជឿ ឬជំនឿស៊ប់។

** ខ្ញុំជឿ100% ទើបខ្ញុំអាចទទួលបានលទ្ធផល100% នេះគឺជាមូលហេតុដែលអត្តសញ្ញាណ​របស់ #TeamBotum ​មានការស្រែកនូវពាក្យ **ជឿ** រហូតដល់ទៅ6ដង។)

ប្រភព៖ ផេក លោកជំទាវឧកញ៉ា អ៊ុច បុទុម