រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសអាមេរិកហៅកាត់ NASA បានចំណាយថវិកាប្រមាណ ៤១៥,៦ លានដុល្លារអាមេរិក ទៅក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋី Jeff Bezos ក្រុមហ៊ុនម៉ៅការ Northrop Grumman Corp និង Nanoracks សម្រាប់គម្រោងសាងសង់ស្ថានីយអវកាសសម្រាប់ការធ្វើពាណិជ្ជកម្ម។
ទឺកប្រាក់ដ៏ច្រើនសន្ធឹកនេះ ជាការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនឯកជន ដែលបានចូលរួមចំណែកគាំទ្រដល់គម្រោងអភិវឌ្ឍវិស័យអវកាសរបស់រដ្ឋាភិបាលអាមេរិក។
NASA បានប្រគល់ទឹកប្រាក់ប្រមាណ ១៣០ លានដុល្លារអាមេរិកទៅកាន់ក្រុមហ៊ុន Blue Origin សម្រាប់ការអភិវឌ្ឍន៍ស្ថានីយអវកាស Orbital Reef ដែលគម្រោងនេះគឺជាការសហការជាមួយក្រុមហ៊ុន Sierra Space និង Boeing Co. ។
ដោយឡែក ក្រុមហ៊ុនបណ្ដាក់ទុន Nanoracks ទទួលបានថវិកាច្រើនជាងគេ ១៦០ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ថានីយអវកាស Starlab ដែលចូលរួមសហការពីក្រុមហ៊ុន Lockheed Martin Corp និង Voyager Space ខណៈការសាងសង់នឹងធ្វើឡើងនៅឆ្នាំ ២០២៧។
រីឯក្រុមហ៊ុនម៉ៅការ Northrop Grumman Corporation វិញទទួលបានចំណែកតិចជាង Blue Origins បន្តិចពោលគឺទទួលបាន ១២៥,៦ លានដុល្លារអាមេរិក៕
ប្រភព: news18