រដ្ឋាភិបាល ចេញអនុក្រឹត្យឲ្យប្រើប្រាស់ឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា និងឧកញ៉ា

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យឲ្យប្រើប្រាស់ឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា និងឧកញ៉ា សម្រាប់ចូលរួមពិធីបុណ្យជាតិ និងពិធីផ្លូវការផ្សេងៗ។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជា ដែលសង្កត់ធ្ងន់ឲ្យប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែករបស់អ្នកឧកញ៉ា និងឧកញ៉ា ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។ ការប្រើប្រាស់ឯកសណ្ឋាននេះ ត្រូវបានពិនិត្យ រៀបចំ និងផ្តល់ជូនទៅតាមគោលការណ៍កំណត់របស់សមាគម មូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

អនុក្រឹត្យដដែល បានបញ្ជាក់ថា ជនណាដែលបានប្រើប្រាស់ ឬក្លែងបន្លំឯកសណ្ឋានគោរមងារផ្លូវការ សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព