ឱកាសការងារមកដល់ទៀតហើយ សម្រាប់បេក្ខជន ដែលកំពុងតែស្វែងរកការងារតួនាទីផ្នែកលក់ និងផ្នែកផ្សេងៗទៀត សរុបចំនួន ៣០នាក់។ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ កំពុងត្រូវការបុគ្គលិកជាច្រើនមុនតំណែង រួមមាន៖
១. Sale Supervisor ៣នាក់
២. Marketing Supervisor ចំនួន ២នាក់
៣. Sale Project Executive ចំនួន ៥នាក់
៤. Sale Depo Executive ចំនួន ៥នាក់
៥. Sale Executive ចំនួន ៥នាក់
៦. Sale Outdoor ចំនួន ១០នាក់
បេក្ខជន ដែលមានចំណាប់អារម្មណ៍លើតួនាទីខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ទៅកាន់តេឡេក្រាម៖ 077 5 2222 5 ឬតាមរយៈអ៊ីម៉ែល៖ [email protected] ។ ឬអញ្ជើញមកក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី ផ្ទាល់ ដែលមានទីតាំងស្ថិតនៅផ្លូវ 1946 ភូមិ ប៉ាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ដោយសារមានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីអតិថិជន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទរបស់ ឧកញ៉ា ហ៊ួត ជា ឈរជើងក្នុងវិស័យនេះអស់រយៈពេល ១២ឆ្នាំ មកហើយ។ បច្ចុប្បន្ន ក្រោមការដឹកនាំដោយផ្ទាល់របស់ ឧកញ៉ា ហ៊ួត ជា ក្រុមហ៊ុនដែលមានអាយុជាងមួយទសវត្ស៍មួយនេះ បាននឹងកំពុងចាក់គ្រឹះយ៉ាងរឹងមាំ ដោយបានពង្រាយសាខា តំណាងចែកចាយរបស់ខ្លួន រហូតដល់ទៅជាង ៧០ សាខាទូទាំងប្រទេស។
សម្រាប់ផែនការក្នុងឆ្នាំ២០២២ ខាងមុខ ក្រុមហ៊ុន គ្រោងនឹងចាប់ដៃជាមួយដៃគូជាតំណាងចែកចាយបន្ថែមឱ្យបានដល់ចំនួន ១៥០សាខា ។ នេះបើតាមការប្រកាសឱ្យដឹងពី ឧកញ៉ា ហ៊ួត ជា ក្នុងឱកាសជួបជុំគ្រួសារតំណាងចែកចាយប្រចាំឆ្នាំ កាលពីថ្ងៃទី២១ ខែវិច្ឆិកា នៅទឹកដីខេត្តសៀមរាប អង្គរ៕
អានអត្ថបទ៖ ឈរជើងលើវិថីគ្រឿងសំណង់ ១២ឆ្នាំ ក្រុមហ៊ុន ហ៊ួត ជា លាតត្រដាងមហិច្ឆតាកាន់តែធំក្នុង ឆ្នាំ២០២២