ចាប់តាំងពីសេវាដឹកជញ្ជូនក្រុមហ៊ុន Jet’s Express Cambodia ឧកញ៉ា ស្រី ចាន់ថន សម្ពោធដំណើរការកាលពីថ្ងៃទី ២១ ខែវិច្ឆិកា មក បច្ចុប្បន្នរថយន្តដឹកទំនិញ រ៉ូម៉ក់កង់បី និងបុគ្គលិករាប់ពាន់នាក់ រួមទាំងតំណាងសាខានៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេស កំពុងតែមមាញឹកផ្ដល់សេវាកម្មមួយនេះជូនអតិថិជនរបស់ខ្លួន។ ទន្ទឹមគ្នានេះ ស្ថាបនិក Jet’s Express Cambodia ឧកញ៉ា ស្រី ចាន់ថន ក៏ទើបតែបង្ហើបពីមូលហេតុ និងចក្ខុវិស័យដ៏វែងឆ្ងាយ ចំនួន ១៤ ចំណុច ដែលជំរុញឱ្យលោក សម្រេចចិត្តបោះជំហ៊ាន និងដឹកដៃតំណាងសាខារបស់ខ្លួន ក្នុងការផ្ដល់សេវាកម្មដឹកជញ្ជូន និងបញ្ញើអីវ៉ាន់ឆាប់រហ័សនេះ។
1. ជួយគាំទ្រដល់អាជីវកម្មស្ត្រី
2. កម្មវិធីបច្ចេកវិទ្យាស្រួលប្រើប្រាស់បំផុត
3. ទទួលបានការបញ្ចុះតម្លៃ % ជាប្រចាំ
4. ការធានារ៉ាប់រងលើការបាត់បង់ បែកបាក់
5. ចំណេញទាំងថវិកា និងពេលវេលា
6. ទទួលបានអីវ៉ាន់ក្នុងរយៈពេល 24 ម៉ោង
7. អាចទូទាត់បង់ប្រាក់ជាសប្តាហ៍ ឬខែបាន
8. ការវេចខ្ចប់ល្អ និងសុវត្ថិភាព
9. អាចបញ្ញើហើយវេចខ្ចប់ជាកាដូរបាន
10. មានដៃគូសហការជាង 800+ ក្រុមហ៊ុនធំៗស្រាប់
11. មានយានយន្តដឹកជញ្ជូនផ្ទាល់ខ្លួន
12. សេវាកម្មរហ័ស
13. ទទួលបានឪកាស កម្ចីទុន ដើម្បីពង្រីកអាជីវកម្ម តាមរយះដៃគូរបស់ ជេតស៍ អិចប្រេស ខេមបូឌា ឈ្មោះ ក្លឹបផ្តល់ទុនសម្រាប់សហគ្រិនកម្ពុជា
14. ទទួលបានកាត VIP ដែលអាចបញ្ចុះតម្លៃ 10%-15% ជាមួយ 1200ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជា ជេតស៍ អិចប្រេស ជាក្រុមហ៊ុនបញ្ញើអីវ៉ាន់លក្ខណៈហ្វ្រេនឆាយ (Franchise) ដែលផ្តោតលើប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ និងរួមចំណែកជួយដល់ស្ត្រី។
ក្រុមហ៊ុន Jet’s Express Cambodia បច្ចុប្បន្នមានសេវាកម្មបញ្ញើរហ័ស មានការធានាលើការបាត់បង់ ឬបាក់បែកទំនិញរបស់ប្រជាពលរដ្ឋ មានការទទួលខុសត្រូវខ្ពស់ និងមានសេវាកម្មគ្រប់គ្រងឃ្លាំង សេវាដឹកជញ្ជូនអន្តរជាតិ ដែលមានការដឹកនាំតាមកប៉ាល់ សេវាបញ្ញើទំនិញពីក្រៅប្រទេស សេវាកម្មប្រឹក្សាយោបល់ទាក់ទងទៅនឹងការគ្រប់គ្រងសម្រាប់ផែនការទៅមុខក្នុងឆ្នាំ ២០២២ ក្រុមហ៊ុននិងមានគ្រោងបង្កើតសាខាបន្តទៀតអោយបានចំនួន ១០០០ សាខា មានបុគ្គលិករហូតដល់ ជិត១០០០នាក់ ឡានដឹកទំនិញមានចំនួន ២០០ គ្រឿងដើម្បីចាប់យកចំណែករបស់ទីផ្សារសេវាបញ្ញើទូទាំងប្រទេស និងក្នុងគោលដៅនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិនឹងបន្តទៅប្រទេសថៃ ប្រទេសវៀតណាមនិងប្រទេសឡាវដែលជាប្រទេសជិតខាងថែមទៀតផង។
Jet’s Express Cambodia ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានឡានដឹកទំនិញ និងរ៉ូម៉ក់កង់បីដំណើរការវិលកង់ហើយក្នុងការដឹកជញ្ជូន ហើយសាខាទាំងអស់នឹងចាប់ផ្ដើមបើកទទួលយកទំនិញបញ្ញើរបស់ប្រជាពលរដ្ឋគឺទូទាំងប្រទេសចំនួន ២៥ ខេត្តក្រុង និងចំនួន ១៤០៥ ឃុំ សង្កាត់ទូទាំងប្រទេស ដោយមានតម្លៃទាបជាងតម្លៃទីផ្សារ។
Jet’s Express Cambodia មានការិយាល័យកណ្តាល ស្ថិតនៅផ្លូវមេគង្គ (មាត់ទន្លេ) ភូមិ២ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ 010 841 648 | 096 603 2882 | 081 669 897 ៕