សាវិន ហ្វីលីពផ្ដើមបណ្ដុះកូនស្រី ឲ្យ​ដើរ​តាម​គន្លង​ខ្លួន​លើ​វិស័យភាព​យន្ត​

កម្សាន្ត

តារាសម្ដែងតែងតែបង្ហាញមុខក្នុងភាពយន្តលំដាប់អន្តរជាតិនានា និងជាតារាសប្បុរធម៌ផង​ផ្ដើម​បណ្ដុះ​កូន​ស្រីច្បង​របស់ខ្លួនមានវ័យ ១៧ឆ្នាំឱ្យប្រឡូកចូលវិស័យភាពយន្តពេញទំហឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែងកញ្ញា យោធិន វីរីយ៉ា ពេលនេះ​បានសម្រេចបំណងតាមរយៈ​ការបង្ហាញខ្លួនក្នុង​រឿង​”ផ្ទះជួល”​ របស់ផលិតកម្មខ្មែរមេគង្គ ដែលជាផលិតកម្មឈានមុនខាងផ្នែកផលិតភាពយន្ត​ប្រកប​ដោយ​គុណភាពនៅក្នុងប្រទេស កម្ពុជា។

ទោះជាចាប់ផ្ដើមដំបូងត្រឹមតួរងតែលោក សាវិន ហ្វីលីព ជាឪពុកបានបង្ហាញភាពរីករាយដោយ​ឃើញ​កា​រវិវត្តន៍ល្អនៃការចាប់ផ្ដើមដំបូងរបស់កូនស្រីខ្លួន។​“ក្នុងនាមជាឪពុកបងពិតជារីករាយខ្លាំង​ណាស់ដោយឃើញការត្រួសត្រាយរបស់គាត់ដំបូង តែទទួលបានផលល្អសម្រាប់​អាជីព​របស់​គាត់”​។

តារាសម្ដែងល្បីឈ្មោះរូបនេះបន្តថាបើគ្មានអ្វីប្រែប្រួលទេលោកសង្ឃឹមថាកូនស្រីរបស់ខ្លួនពិតជាអាច​ស្នង​តំណែងរបស់ខ្លួនក្នុងគ្រួសារ ដោយបោះជំហានប្រឡូកក្នុងវិស័យភាពយន្ត។ លោកក៏សង្ឃឹម​ថាស្នាដៃដំបូងរបស់កូនស្រីខ្លួនក្នុងរឿងផ្ទះជួលនេះនឹងទទួលការគាំទ្រពីទស្សនិកជន ហើយ​កូនស្រី​ខ្លួនអាចនឹងក្លាយជាតារាល្បីម្នាក់ដូចជាឪពុកនាពេលដ៏ខ្លីខាងមុខ។


លោកក៏អរគុណចំពោះបងប្អូនមិត្តភ័ក្ដិទាំងអស់ដែលបានចូលរួមគាំទ្រលើកទឹកចិត្តកូនស្រី យោធិន វីរីយ៉ា ក្នុងការចូលរួមសម្ដែងភាពយន្តខ្នាតធំខាងលើដែលក្នុងសាច់រឿងនេះមានឈុតឆាក កម្សត់ រន្ធត់ កំប្លែង អាថ៌កំបាំង៕