មន្ត្រីក្រសួងយុត្តិធម៌នៅទីក្រុងញូវយ៉កបាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកប្រមូលសិល្បៈដ៏លេចធ្លោម្នាក់ និងជាមហាសេដ្ឋីអាមេរិកបានប្រគល់មកវិញនូវស្នាដៃសិល្បៈ និងវត្ថុបុរាណចំនួន ១៨០ ដែលត្រូវបានលួចពីជុំវិញពិភពលោក ដែលខ្លះតាំងពីជំនាន់ប្រទេសក្រិកបុរាណម៉្លេះ។
សេចក្ដីប្រកាសមួយនេះបានធ្វើឡើងដោយអគ្គមេធាវី Cyrus Vance ដើម្បីជៀសវាងការយល់ច្រឡំទៅលើលោក Michael Steinhardt និងការកាត់ទោសនានាក្នុងពេលបច្ចុប្បន្។ន តែការប្រកាសនេះបានចែងថា នឹងមិនអនុញ្ញាតឲ្យលោកមានសិទ្ធទិញវត្ថុបុរាណទាំងឡាយនៅលើទីផ្សារស្របច្បាប់ឡើយ។
ដោយឡែក វត្ថុបុរាណទាំងអស់នោះមានដូចជា ថូដាក់ភេសជ្ជៈរាងជាក្បាលក្ដាន់ដែលមានអាយុកាល៤០០ ឆ្នាំមុនគ.ស មានតម្លៃ ៣,៥ លានដុល្លារ និងមឈូសជនជាតិក្រិកបុរាណដែលមានអាយុកាលចន្លោះពី ១ ២០០ ទៅ ១ ៤០០ ឆ្នាំមុនគ.ស ខណៈតម្លៃរបស់វាគឺខ្ទង់លានដុល្លារ។
“រយៈកាលជាច្រើនសតវត្សមកនេះ Michael Steinhardt បានបង្ហាញការចង់បានវត្ថុបុរាណ ដោយមិនខ្វល់ពីរឿងខុសច្បាប់ឡើយ ខណៈគាត់បានប្រមូលទិញលក់គ្រប់វត្ថុបុរាណទាំងអស់ទូទាំងពិភពលោក”។ នេះបើតាមការឲ្យដឹងពីលោក Cyrus Vance នៅពេលផ្ដល់កិច្ចសម្ភាសន៍នោះ។
ដោយឡែក សម្រាប់វត្ថុបុរាណអស់ទាំងនោះ វិញ គឺមានខ្លះបានលួចចេញពីសារមន្ទីរ ពីអ្នកប្រមូលវត្ថុបុរាណឯកជន ឬកន្លែងដេញថ្លៃជាដើម ហើយវត្ថុបុរាណទាំងនោះនឹងត្រូវប្រគល់ជូនទៅកាន់ម្ចាស់កម្មសិទ្ធស្របច្បាប់ដូចដើមវិញជាពិសេសគឺនៅប្រទេសលីបង់ ប៉ាគីស្ថាន និងអ៊ីតាលី។
បញ្ជាក់ដែរថា វត្ថុបុរាណទាំង ១៨០ ដែលត្រូវបានប្រគល់ជូនវិញដោយមហាសេដ្ឋីវ័យ ៨០ ឆ្នាំគឺនឹងត្រូវផ្ដល់ជូនម្ចាស់កម្មសិទ្ធស្របច្បាប់ឡើងវិញ ដែលមានទីតាំងនៅ ១១ ប្រទេសផ្សេងៗគ្នា ខណៈបើគិតជាតម្លៃ គឺចូលជាង ៧០ លានដុល្លារអាមេរិក៕
ប្រភព: businesstimes