សម្តេច ហ៊ុន សែន ត្រៀមចូលរួមសន្និបាត ដើម្បីសម្រេចលើបេក្ខភាពអ្នកបន្តវេន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា ស​មាសភាពគណៈរដ្ឋមន្ត្រីថ្មីមួយត្រូវបានរៀបចំត្រៀមរួចជាស្រេចទៅហើយ សម្រាប់យុវជនជំនាន់ក្រោយ។ ​ក្នុងនោះផងដែរ ក៏មានអ្នករៀនចប់ថ្នាក់បណ្ឌិត រហូតដល់ជិតពាក់កណ្ដាលឯណោះ។ ការថ្លែងដូច្នេះធ្វើឡើងក្នុងពិធីចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានថ្លែងក្នុងន័យដើមថា៖ «ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេន»

សម្តេចបន្ថែមថា នៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលត្រៀមទុកនោះ គឺមានអាយុក្រោម ៦០ឆ្នាំ ហើយនៅក្នុងសន្និបាតនោះនឹងមានការងារមួយចំនួនដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ៕