សម្តេច ហ៊ុន សែន បញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ជាក្រុមហ៊ុនរបស់ខ្មែរ មិនមែនរបស់ចិនឡើយ

ជុំវិញ​ឧកញ៉ា

មានប្រសាសន៍នៅក្នុងពិធីចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានប្រសិទ្ធនាមថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ធ្នូនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្រុមហ៊ុនព្រីនស៍ ជាក្រុមហ៊ុនរបស់ខ្មែរ មិនមែនរបស់ចិនឡើយ ថៅកែជាជនជាតិចិន តែបានចូលសញ្ជាតិខ្មែរ ហើយប្រើលិខិតឆ្លងដែនជាខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេច ហ៊ុន សែន អ្នកឧកញ៉ា ចេន ហ្ស៊ី អគ្គនាយកក្រុមហ៊ុន ព្រីនស៍ បានមកវិនិយោគនៅប្រទេសកម្ពុជាតាំងពីលោកវ័យប្រមាណ ២២ឆ្នាំមកម្លេះ។ ហើយលោកបច្ចុប្បន្ន បានកាន់លិខិតឆ្លងដែនខ្មែរ ដើម្បីធ្វើការវិនិយោគនៅប្រទេសឡាវ គូប៉ា និងបណ្តាប្រទេសមួយចំនួនទៀត។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានក្លាយជាពលរដ្ឋខ្មែរ ដើមកំណើតចិន នៅពេលដែលបានមករស់នៅក្នុងប្រទេសក្នុងឆ្នាំ ២០១០ ហើយពេលនោះលោកបានជួបជាមួយនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន។ លោកជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Holding Group ជាមួយនឹងបុត្តសម្ព័ន្ធរាប់សិបក្រុមហ៊ុន កំពុងឈានមុខគេនៅកម្ពុជា ដែលប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិវិនិយោគនាពេលអនាគត ព្រមទាំងប្តេជ្ញាអនុវត្តអាជីវកម្មប្រកបដោយចីរភាព។

ទើប​តែ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ក្រុមហ៊ុន ព្រីនស៍ បានរីកចម្រើននឹងក្លាយជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន នឹងមជ្ឈមណ្ឌលកម្សាន្ត។

តាមរយៈសមិទ្ធផលនិងការអភិវឌ្ឍន៍ឥតឈប់ឈរក្នុងពិភពជំនួញនៅកម្ពុជា គឺពិត​ជាមិន​អាច​ឲ្យ​​គេ​មើលរំលង​នោះទេនៅសហគ្រិនឆ្នើម និងជាថ្នាក់ដឹកនាំកំពូលនៅពីក្រោយភាពជោគជ័យដ៏ខ្លាំងរបស់ Prince Holding Group អ្នកឧកញ៉ា ចេន ហ្ស៊ី។

លោកត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៧៨ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកទទួលបានគោរមងារបន្ថែមជា “អ្នកឧកញ៉ា” តាមព្រះរាជក្រឹត្យ នស/រកត/០៧២០/៧២៣។

អ្នកឧកញ៉ ចេន ហ្ស៊ី គឺជាអ្នកជំនួញជោគជ័យល្បីឈ្មោះបោះសម្លេងមួួយរូបនៅកម្ពុជា លោកតែងមានវត្តមានជានិច្ចក្នុងការចូលរួមវិភាគទានថវិការាប់លានដុល្លារដល់រាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។ ខណៈកាលពីខែមីនាកន្លងទៅ លោកបានឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារអាមេរិកដើម្បីទប់ស្កាត់ការរីករាតដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ៕