Google ប្រកាស​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​បុគ្គលិក​ទូទាំង​ពិភពលោក​នៅ​ឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុន​យក្ស Google បាន​និយាយ​ថា ​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​គ្រប់​បុគ្គលិក​ទូទាំង​ពិភពលោក​នៅ​ឆ្នាំក្រោយ ខណៈ​ពួកគេ​ក៏​រំពឹង​ថា​ផែនការ​នាំ​បុគ្គលិក​មក​ធ្វើការ​នៅ​ Office នឹង​កៀក​បាន​សម្រេច​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Google នឹង​ផ្ដល់​កាដូ​នេះ​ទៅ​កាន់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ មិនថា​តែ​ក្រុមការងារ​ក្រៅម៉ោង និង​បុគ្គលិក​ហាត់ការ​ឡើយ។ នេះ​បើតាម​សម្ដី​អ្នក​នាំពាក្យ​ក្រុមហ៊ុន​ប្រាប់​ទៅ​កាន់ Reuters។

ដោយឡែក អត្ថប្រយោជន៍​ចុងក្រោយ​គេ​នោះ​គឺ Google នឹង​បន្ត​ផ្ដល់​ប្រាក់​ខែ​ ក៏​ដូចជា​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​សម្រាប់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ផ្ទះ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ តែ​អ្នកនាំពាក្យ​មិន​បាន​បង្ហើប​ទេ​ថា ​ក្រុមហ៊ុន​នឹង​ហ៊ាន​ចាយ​លុយ​កម្រិត​ណា​ដើម្បី​ទ្រទ្រង់​ផែនការ​នេះ​នៅ​ឡើយទេ។

បញ្ជាក់​ដែរ​ថា កាលពី​ដើមខែ​មីនា​កន្លង​ទៅ ការ​ស្រង់មតិ​នៅ​ក្នុង​ក្រុមហ៊ុន Google បាន​បង្ហាញ​ថា បុគ្គលិក​ហាក់​មាន​ការ​ពិបាក​ក្នុង​ការ​សម្រប​ខ្លួនបរិយាកាស​ការងារ ដូច្នេះ​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុង​ការ​លើកទឹកចិត្ត​បុគ្គលិក រាប់​បញ្ចូល​ទាំង​ប្រាក់​បន្ថែមផង​ដែរ។

ដោយឡែក ដោយសារ​បច្ចុប្បន្ន​ស្ថានការណ៍​ហាក់​មិនទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ គាប់ជួន​វីរុស​ថ្មី​អូមីក្រុង​កំពុង​វាយប្រហារ​ផង ធ្វើ​ឲ្យ​ Google ត្រូវ​ពន្យារពេល​ក្នុង​ការ​កោះហៅ​បុគ្គលិក​ត្រឡប់​មក​ Office វិញ រហូត​ដល់​ថ្ងៃទី ១០ មករា៕

ប្រភព: Kelo