ឧកញ៉ា​ស្ថាបនិក​សាលា​ល្បីឈ្មោះ​ ប្រាប់​ឲ្យមហាជន​បែង​ចែក​ឲ្យដាច់ គ្រូជោគជ័យ និង​គ្រូ​​បណ្តុះបណ្តាល

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន ដែល​គេស្គាល់​ជា​ស្ថាបនិក​សាលា​វេសឡាញ បាន​ស្នើ​ឲ្យមហាជន​​កុំ​យកពាក្យ “គ្រូជោគជ័យ” មក​លេង​សើច​ ដោយ​បែងចែក​ឲ្យ​ដាច់​​ជាមួយ​​អ្នក​ដែល​ចែករំលែកចំណេះដឹង​ ជាប្រយោជន៍​ដល់​សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិក​​និង​ជា​អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបញ្ជាក់យ៉ាង​ដូច្នេះ​ថា អ្នកណាចេញមកចែករំលែកកេងប្រវ័ញ្ច ឬបោកប្រាស់អ្នកដទៃ ហៅពួកហ្នឹងថា “គ្រូបោក” តែម្តងទៅ។

​ប្រទេសយើងត្រូវការអភិវឌ្ឍធនធានចំណេះដឹងច្រើនទៀតណាស់។ យើងត្រូវការចែករំលែកចំណេះ ជំនាញគ្នា យើងត្រូវរៀនសូត្រថែមច្រើនណាស់។ នៅបណ្តាប្រទេសជឿនលឿនគេមានវគ្គសិក្សាជាច្រើនពាក់ព័ន្ធរឿងជោគជ័យនេះ តែគេមិនយកមកលេងសើចបែបនេះទេ។ កុំយល់​ច្រឡំ​លើ​គ្រូបណ្តុះបណ្តាល គ្រូបង្វឹក អ្នកប្រឹក្សាយោបល់ ឬអ្នកចែករំលែកចំណេះដឹងផ្សេងៗ

ឧកញ៉ា​ជាស្ថាបនិក​សាលាល្បីឈ្មោះ​នេះ​​សង្កត់ធ្ងន់​ថា “អ្នកណាចេញមកបោកគិតតែប្រយោជន៍ខ្លួនឯង ហៅអាពួកហ្នឹងថា “អាបោក” តែម្តងទៅ ហើយឈប់នាំគ្នាទៅរៀន ឬស្តាប់វា។ បើអ្នកណាបង្រៀន ឬចែករំលែក ហើយយើងទទួលបានផល បានការរីកចម្រើន ក៏បន្តគាំទ្រទៅ”។

​ឧកញ៉ា​ក៏​ណែនាំ​បន្ថែម​ឲ្យមហាជនត្រូវ​ពិចារណា​មុននឹងវាយតម្លៃគ្រូណាមួយ ត្រូវត្រួតពិនិត្យផ្នត់គំនិត និងការវិនិច្ឆ័យដែរ ថាតើគ្រូនោះ អ្នកបណ្តុះបណ្តាល ឬគ្រូបង្វឹកនោះមានក្រមសីលធម៌ បច្ចេកទេសត្រឹមត្រូវ ទំនួលខុសត្រូវ គោលបំណងឈ្នះ-ឈ្នះ បង្កើតប្រយោជន៍ជារួមទេ ឬយើងខ្លួនឯងមានគំនិតអវិជ្ជមាន ឬមិនយល់ដល់ការចែករំលែកនោះ។

ឧកញ៉ា​ឲ្យត្រឹះរិះពិចារណា​ថា ​នៅពេលយើងមិនចង់ស្តាប់ពីផ្នត់គំនិត និងរៀនសូត្រសកម្មភាពអ្នកមាន យើងនឹងអាចបន្តនៅក្រ។ បើយើងមិនព្រមរៀនសូត្រពីវិធីសាស្រ្តជោគជ័យក្នុងការអភិវឌ្ឍការងារ យើងនឹងនៅក្រិនមួយកន្លែង។ បើយើងមិនរៀនវិធីសាស្រ្តជោគជ័យក្នុងការរកស៊ី យើងនឹងមិនរីកចម្រើន។ បើយើងមិនរៀនសូត្រពីគន្លឹះ ឬគោលគំនិតកសាងគ្រួសារ ឬចិញ្ចឹមបីបាច់ថែរក្សាកូន យើងក៏អាចនឹងមានបញ្ហារកាំរកូសក្នុងគ្រួសារ។ សំខាន់ធ្វើយ៉ាងម៉េចកុំឱ្យការរីកចម្រើនរបស់យើងបង្កើតការឈឺចាប់ដល់អ្នកដទៃ។ តោះឥឡូវសាកមករៀន វិធីសាស្រ្តជោគជ័យក្នុងការគ្រប់គ្រងធនធានមនុស្ស វិញមើល វាយ៉ាងម៉េចវិញ។ អ្នកគ្រប់គ្រងធនធានមនុស្សប្រហែលជាង២០០នាក់ហើយដែលបានបញ្ចប់ការសិក្សាពីវគ្គនេះ ហើយកំពុងបំពេញការងារតាមក្រុមហ៊ុន ស្ថាប័ននានា។