អគ្គនាយក​កំពង់ផែ​ខេត្តព្រះសីហនុ ទទួល​គ្រឿង​ឥស្សរយ​ពី​រដ្ឋាភិបាលជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” សម្រាប់និទាឃរដូវឆ្នាំ២០២០ពីរដ្ឋាភិបាលជប៉ុន ជាការទទួលស្គាល់គុណសម្បត្តិក្នុងការសម្រេចបានសមិទ្ធផលដ៏លេចធ្លោ លើការបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​ថ្លែង​ឲ្យ​ដឹង​ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម លូ គឹមឈន់ បានពង្រឹងមិត្តភាពរវាងជប៉ុននិងកម្ពុជា តាមរយៈការអភិវឌ្ឍ និងការគ្រប់គ្រងកំពង់ផែក្រុងព្រះសីហនុ។ ក្នុងឱកាសនេះ ឯកអគ្គរាជទូតជប៉ុន​​ក៏​ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្តម លូ គឹមឈន់ សម្រាប់ការរួមចំណែកដ៏យូរអង្វែង​​លើការ​ចូលរួម​អភិវឌ្ឍ​កំពង់ផែ​នៅ​ខេត្តព្រះសីហនុ​ទាំំង​ពេល​បច្ចុប្បន្ន​ និង​តទៅអនាគត។

ឯកឧត្តម លូ គីមឈន់ បាន​កាន់តំណែងជា​​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ​១៩៩៣។ ក្រោម​ការ​ដឹកនាំ​របស់​លោក កំពង់ផែព្រះសីហនុ​បាន​អភិវឌ្ឍ​ ដោយ​ពង្រីកវិសាលភាពដឹកជញ្ជូន​ទៅ​កំពង់ផែធំ​ៗតាម​ប្រទេស​នានា។

នៅ​ឆ្នាំ ២០២២​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោង​សាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ ដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែ។

ការសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដោយឡែកជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការជាក់ស្តែង នៃការកើនឡើងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ៕