ក្រុមហ៊ុនដឹកជញ្ជូនទំនិញពីចិន LODA ជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនមានការគាំទ្រច្រើនពីអ្នករកស៊ីអនឡាញក្នុងស្រុក បានជូនព័ត៌មានថា ឥវ៉ាន់កំពុងមានការកកស្ទះនៅច្រកព្រំដែនវៀតណាម អាចយឺតយ៉ាវក្នងទទួលបានឥវ៉ាន់របស់អតិថិជន។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមច្រកចេញចូលយានយន្តនៅប្រទេសវៀតណាមមានការរឹតបណ្តឹងក្នុងការត្រួតពិនិត្យទំនិញនាំចេញនាំចូល ដើ់ម្បីទប់ស្កាត់នឹងការផ្ទុះឡើ់ងនៃមេរោគឆ្លងប្រភេទថ្មី។ ហេតុនេះហើយបណ្តាលឲ្យទំនិញ មានការជាប់គាំងបណ្តោះអាសន្ន។
ក្រៅពីការស្នើការយោគយល់ ក្រុមហ៊ុនបានផ្តល់ជម្រើសចំពោះអតិថិជនដែលត្រូវការទំនិញប្រញាប់ អាចជ្រើសរើសដឹកជញ្ជូនតាមផ្លូវអាកាស។ ក្នុងលក្ខខណ្ឌពេលនេះ ក្រុមហ៊ុនក៏មាន Promotion តម្លៃពិសេសសម្រាប់ការផ្ញើរទំនិញតាមផ្លូវអាកាស ក្នុងពេលដែលការដឹកតាមផ្លូវគោក អាចពន្យាពេលគ្មានពេលកំណត់ជាក់លាក់នោះ៕