បន្ទាប់ពីទទួលការអំពាវនាវពីក្រុមគ្រួសារស្ត្រីរងគ្រោះម្នាក់មានជំងឺមហារីកសុដន់ យ៉ាងធ្ងន់ធ្ងរ ដង្ហោយរកជំនួញ ដើម្បីបន្តជីវិតចុងក្រោយ តារាចម្រៀង សន វិជ្ជបុត្រ ដែលទើបបើកធ្លាយទទួលងារជាឯកឧត្ដមនៅក្រសួងមួយ បានព្យាយាមរៃអង្គាសប្រាក់ពីមិត្តភ័ក្ដិក៏ដូចជាសប្បុរសជននានា បានរហូតជិត២ពាន់ដុល្លារ យកទៅចែកជូន ស្ត្រីរងគ្រោះដើម្បីបន្តជីវិតចុងក្រោយ។
ស្ត្រីដែលមានជំងឺមហារីកសុដន់
យ៉ាងធ្ងន់ធ្ងរ សុភ័ក្ដ្រ
វ័យជាង៥០ឆ្នាំ រស់នៅក្នុងភូមិ
ភូមិ ថ្មគរ ឃុំ ថ្មគរ ស្រុក
ល្វាឯម ខេត្ត កណ្ដាល
ដោយលោកបានយកប្រាក់ដែលបានមកពីសប្បុរសជនទាំងឡាយបូករួមទាំងប្រាក់ផ្ទាល់ខ្លួនលោកផងនោះ
ទៅជូនកាលពីពេលថ្មីៗនេះ។
សប្បុរសជនដែលបានបរិច្ចាគចូលរួមជួយស្ត្រីខាងលើមានឈ្មោះដូចខាងក្រោម៖
១.លោកឧកញ៉ា
ឬទ្ធសី ឧបត្ថម្ភ ១០០$
នៅភ្នំពេញ
២.លោកជំទាវ លីលី ឧបត្ថម្ភ ២០០$ នៅភ្នំពេញ
៣.អ្នកស្រី គឹម លីហ្សា ឧបត្ថម្ភ ៥០$ នៅអូស្រ្តាលី
៤.លោកស្រី Sarina Lucky Luy ឧបត្ថម្ភ ៥០$ នៅអូស្រ្តាលី
៥.លោកស្រី ហួត មួយហៀង ឧបត្ថម្ភ ៥០$ នៅភ្នំពេញ
៦.លោក វ៉ាន់ ឆាលី ឧបត្ថម្ភ ១២០$ នៅអូស្រ្តាលី
៧.លោក ខុត សីហា ឧបត្ថម្ភ ២៥$ រស់នៅភ្នំពេញ
៨.លោក មាស វិរៈ ឧប្តម្ភ ២០$ រស់នៅភ្នំពេញ
៩.លោក រឿន រតនៈ ឧបត្ថម្ភ ២៥$ រស់នៅភ្នំពេញ
១០.លោក គីម វុទ្ធី ឧបត្ថម្ភ ៥០$ រស់នៅUSA
១១.កញ្ញា Anna Lita ឧបត្ថម្ភ ៣០$ រស់នៅក្រុងព្រះសីហនុ
១២.លោក សុខគា (រ៉ឺម៉កជួលភូមិយើង) ឧបត្ថម្ភ ១០$ រស់នៅភ្នំពេញ
១៣.លោក ទុន វុធថុល ឧបត្ថម្ភ ៥០$ រស់នៅភ្នំពេញ
១៤.លោក សារិទ្ធ ២០$ នៅភ្នំពេញ
១៥.លោក Routh Routh ឧបត្ថម្ភ ៥០$ រស់នៅភ្នំពេញ
១៦.កញ្ញា សាវ៉ាត កូនខ្មែរ ឧបត្ថម្ភ ៥ម៉ឹនរៀល រស់នៅខេត្តកណ្តាលកោះធំ
១៧.លោក លីម សុថា ឧបត្ថម្ភ ៥០$ រស់នៅកាណាដា
១៨.លោក តូ (លក់គ្រឿងឡាន) ឧបត្ថម្ភ ៥០$ រស់នៅភ្នំពេញ
១៩.លោក តាំង អ៊ុយឃាង ឧបត្ថម្ភ ១០០$ រស់នៅ USA
២០.លោក លីម បញ្ញា ឧបត្ថម្ភ ១០០$ រស់នៅភ្នំពេញ
២១.លោកយាយ ម៉ា ស្រីឧបត្ថម្ភ ថវិការ 30$ ខេត្តបន្ទាយមានជ័យ
២២.ឯកឧត្ដម សន វិជ្ជបុត្រ ឧបត្ថម្ភ ១លានរៀល នៅភ្នំពេញ
២៣. អ្នកស្រី Minea Chan Kung ជួយថ្នាំបំបាត់កាឈឺចាប់ រស់នៅក្រៅប្រទេស
សរុបទឹកប្រាក់ទាំងអស់ លុយដុល្លា ១១៨០$ លុយខ្មែរ ១,០៥០,០០០៛
នេះមិនមែនជាលើកទី១ឡើយ ដែលតារាចម្រៀង លោក សន វិជ្ជបុត្រ ដែលមានងារជាឯកឧត្ដម ធ្វើអំពើសប្បុរសធម៌បែបនេះ កន្លងលោកធ្លាប់ ធ្វើផ្ទះឲ្យជនក្រីក្រចាស់ជរា បុកអណ្ដូង ក៏ដូចជាចែកអំណោយអ្នកសិល្បៈក្រីក្រជាច្រើនអ្នកទៀត។តារាចម្រៀងមកកំណើតមកពីស្រុក បាភ្នំ ខេត្ត ព្រៃវែងរូបនេះ បានបញ្ជាក់ថា សកម្មភាពដែលខ្លួនកំពុងធ្វើអំពើសប្បុរសធម៌កន្លងមកនេះ មិនមែនជាការចង់បានប្រជាប្រិយភាពឬពាក់ព័ន្ធរឿងនយោបាយអ្វីឡើយ គឺជាកើតចេញពីទឹកចិត្តផ្ទាល់តែម្ដង។ លោក ថា ខ្លួននឹងបន្តសកម្មភាពសប្បុរសធម៌នេះបន្តទៀត ជាមួយគ្នាប្រសិនបើមានសប្បុរសជនផ្សេងទៀតចង់ចូលរួមជាមួយលោកបាន ខ្លួនស្វាគមន៍ជានិច្ច។ ប្រសិនបើមានសប្បុរសជនមានចំណងចង់ជួយស្ត្រីរងគ្រោះខាងលើ អាចទាក់ទងទៅអ្នកស្រីដោយផ្ទាល់តាមរយៈលេខ077415146&0877593535៕