បើតាមការអះអាងពីទស្សនាវដ្តី Forbes បានបង្ហាញថា ថ្វីបើស្ថានការណ៍នៅតែបន្តភាពវឹកវរក្ដី តែកំណើនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាមេរិកមានការហក់ឡើងខ្ពស់មិនគួរឲ្យជឿ ពោលគឺឡើងសឹងតែទ្វេដង។
ប្រភពដដែលបន្ថែមថា កាលពីខែមីនា ២០២០ ទ្រព្យសម្បត្តិសរុបនៃមហាសេដ្ឋីអាមេរិកគឺមានប្រមាណ ៣ ទ្រីលានដុល្លារអាមេរិក តែបានកើនឡើងច្រើនជាង ៥ ទ្រីលានដុល្លារអាមេរិកគិតត្រឹមពាក់កណ្ដាលខែតុលា ២០២១។
មិនត្រឹមតែកើនឡើងនៃអត្រាទ្រព្យសម្បត្តិឡើយ សូម្បីតែចំនួនមហាសេដ្ឋីនៅអាមេរិកក៏មានការកើនឡើងខ្លាំងដូចគ្នា ពោលកាលពីឆ្នាំ ២០២០ អាមេរិកមានមហាសេដ្ឋី ៦១៤ នាក់ ខណៈបច្ចុប្បន្នមាន ៧៤៥ នាក់។
បញ្ជាក់ដែរថា សម្រាប់ទ្រព្យសម្បត្តិប្រមាណ ២,១ ទ្រីលានដុល្លារដែលកើនឡើងនោះ គឺមួយភាគធំបានមកពីការកើនទ្រព្យរបស់មហាសេដ្ឋីដូចជា Elon Musk, ស្ថាបនិក Google លោក Sergei Brin និង Larry Page សហស្ថាបនិក Nike លោក Phil Knight ជាដើម៕
ប្រភព: goodmenproject