លោក តុង សៀកអាន ធ្លាប់កាន់កាប់ការងារធំកម្រិតតំបន់អាសុីអាគ្នេយ៍ ដែលទទួលប្រាក់បៀវត្សរ៍ប្រចាំខែជិត ៥ពាន់ដុល្លារ ក្រោយលោកបោះបង់ចោលការងារទាំងស្រុង រត់មករកសុីកើបកំទិចដីសំរាម ហើយធ្លាក់ខ្លួនហូបបាយកញ្ចប់តាមផ្លូវ។ ប៉ុន្តែយុវជនម្នាក់នេះ បើទោះធ្លាក់ស្ទើរតែកម្រិតសូន្យទៅហើយ មិនបោះបង់ក្តីស្រមៃរបស់ខ្លួនដោយចាប់ផ្តើមជីវិតថ្មីម្តងហើយម្តងទៀត តស៊ូរហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន CH-Home Services។ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទាំងក្នុងស្រុកនិងក្រៅស្រុក។
ទាក់ទងនឹងដំណើរជីវិតដ៍ជូជត់វិញ លោក តុង សៀកអាន បានលើកឡើងប្រាប់គេហទំព័រឧកញ៉ាញូស៍ថា ពីដើមឡើយលោកគ្រាន់តែជាបុគ្គលិកផ្នែកពិនិត្យគុណភាពរបស់ក្រុមហ៊ុនអាមេរិចមួយដែលឈរជើងនៅទីក្រុងញ៉ូវយ៉ក ក្រោយលោកទទួលការងារគ្រប់គ្រងផ្នែកគុណភាពទំនិញនៅតំបន់អាសុីអាគ្នេយ៍។ ការកាន់តួនាទីជាផ្នែកគ្រប់គ្រងគុណភាពទំនិញ លោកទទួលបានប្រាក់ខែល្មមអាចដោះស្រាយជីវភាពបានប្រសើរ ប៉ុន្តែបែរជាបោះបង់ចោលការងារល្អប្រាក់ខែច្រើនរត់មករកក្តីស្រមៃខ្លួនឯងទៅវិញ។
បន្ទាប់បោះបង់ប្រាក់ខែជិត ៥ពាន់ដុល្លារអាមេរិក លោក តុង សៀកអាន បានចាប់ផ្តើមបើកអាជីវកម្មមួយ ហើយលោកជានាយកប្រត្តិបត្តក្រុមហ៊ុន CH-Home Services ដែលបំរើសេវាកម្មសំបូរបែប ការថែទាំនិងជួសជុលបញ្ហាតាមផ្ទះ ដូចជា(កើបដីសំរាម កំតិចថ្ម ជួសជុល បញ្ហាជំរាបទឹក បញ្ហាភ្លើង ស្ទះបង្គន់លូ សំណង់ ឈើ ដែក ប៉ះកង់ឡាន អូសឡានខូច។ល។
ការដែលហានលះបង់ធំហើយមកចាប់មុខរបរបែបនេះមិនមែនជាងាយស្រួល ហើយមួយ១០០%ជោគជ័យនោះទេ ប៉ុន្តែលោក តុង សៀកអាន បានពន្យល់យ៉ាងដូច្នេះថា៖ មុខរបរនេះបើស្តាប់ទៅមិនល្អ ប៉ុន្តែវាជាមុខរបរដែលថ្មីហើយទីផ្សាអតិថិជនវិញគឺលេខមួយ។ ចំណុចពិសេសនោះមានបងប្អូនយើងជាច្រើនកំពង់រអ៊ូរទាំពិបាកនូវក្នុងការស្វែងរកសេវាកម្មអ្វីមួយហើយ មានគុណភាពផងដែរ។ ដើយមើលឃើញឱកាសបែបនេះហើយទើបខ្ញុំសម្រេចចិត្តបង្កើតវាឡើងក្នុងគោលបំណងដើម្បីជួយសម្រួលបញ្ហាបងប្អូនទាំងអស់គ្នា។
លោកថា៖ “មុខរបរសេវាកម្មនេះជាមុខរបរដែលអតិថិជន មិនអាចខ្វះយើងបានឡើយ នោះហើយជាទីផ្សារពិតប្រាកដមួយ។ ហើយខ្ញុំមានក្តីស្រមៃនឹងអាចធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃរាប់រយលានដុល្លារ ជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ CH-Home Services”។
បើតាមលោក តុង សៀកអាន ការបង្កើតក្រុមហ៊ុននេះឡើង គឺគោលបំណងរបស់លោកដើម្បីជួយសំរួលដោះស្រាយរាល់បញ្ហាលំបាករបស់ ជនរួមជាតិនិងជួយបងប្អូនជាងដែលមានជំនាញតែខ្វះទីផ្សារអតិថិជនជួយពួកគាត់បង្កើនការងារនិងប្រាក់ចំណូលផងដែរ៕