ក្រុមហ៊ុន Intel Corporation នឹងជះលុយវិនិយោគទៅលើការសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីនៅប្រទេសម៉ាឡេស៊ី ជាមួយនឹងគម្រោងចំណាយ ៧,១ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការអះអាងពីអាជ្ញាធរម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទ។
ដោយឡែក មន្ត្រីពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រចាំប្រទេសម៉ាឡេស៊ីបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា Intel Corporation បានសម្រេចចិត្តជ្រើសរើសយកប្រទេសម៉ាឡេស៊ីជាកន្លែងពង្រីកសាខាថ្មីនៅភាគខាងត្បូងរដ្ឋ Penang។
ខណៈភាគីខាងរោងចក្រផលិតបន្ទះឈីបវិញ ក៏នឹងធ្វើសន្និសីទកាសែតនៅថ្ងៃពុធ នៅប្រលានយន្តហោះអន្តរជាតិសម្រាប់ការវិនិយោគមួយនេះ ដែលនឹងមានការចូលរួមពីសំណាក់នាយកប្រតិបត្តិ Intel, Partick Paul Gelsinger មន្ត្រីពាណិជ្ជកម្មប្រចាំប្រទេសម៉ាឡេស៊ី Azmin Ali និងមន្ត្រីផ្នែកអភិវឌ្ឍន៍ Arham Abdul Rahman។
គោលបំណងនៃការពង្រីកសាខាថ្មីនៅប្រទេសម៉ាឡេស៊ីនេះផងដែរ គឺនឹងជួយទ្រទ្រង់ដល់តម្រូវការផ្នែកបន្ទះឈីបទូទាំងសកលលោក ហើយរោងចក្រនៅម៉ាឡេស៊ីនេះផងដែរ នឹងក្លាយជាកូនសោសំខាន់មួយសម្រាប់ Intel ក្នុងការផលិត និងផ្ដល់សេវាកម្មផ្សេងៗទូទាំងពិភពលោក៕
ប្រភព: businesstimes