Apple កាន់តែខិតជិតក្លាយជាក្រុមហ៊ុនដំបូងគេលើលោក ដែលមានតម្លៃទីផ្សារ ៣ ទ្រីលានដុល្លារ

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc បានកើនឡើង ១% បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលនេះមានន័យថាកំពុងធ្វើឲ្យក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ កាន់តែកៀកក្នុងការក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់របស់ពិភពលោក ដែលឈានដល់តម្លៃទីផ្សារ ៣ ទ្រីលានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងភាគហ៊ុនរបស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ បានកើនឡើងប្រហែល ១% ក្នុងតម្លៃ ១៨១,១២ ដុល្លារ កាលពីថ្ងៃចន្ទ ខណ:ពួកគេត្រូវការត្រឹមតែ ការកើនឡើង ជាង ១ ដុល្លារទៀតប៉ុណ្ណោះ ដើម្បីសម្រេចបានតម្លៃទីផ្សារ ៣ ទ្រីលានដុល្លាររបស់ខ្លួន ។

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ភាគហ៊ុនរបស់ Apple បានកើនឡើងជិត ១១% ហើយបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៤ វគ្គចុងក្រោយ​។

យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងខ្លាំងនៅឆ្នាំនេះ ដោយសារតែអ្នកវិនិយោគ មានទំនុកចិត្តថាអតិថិជននៅតែមានតម្រូវការខ្លាំង ទៅលើផលិតផល iPhone , MacBooks និងសេវាកម្មដូចជា Apple TV , Apple Music និង App Storeជាដើម ។

បន្ថែមពីនេះ នៅពេលពេលដែលតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple ឈានដល់ចំណុចខ្ពស់បំផុតមួយនេះ នោះ Microsoft Corp នឹងក្លាយជាក្រុមហ៊ុនតែមួយគត់ ដែលមានតម្លៃទីផ្សារ ២ ទ្រីលានដុល្លារ ខណ:តម្លៃទីផ្សាររបស់ក្រុម Alphabet , Amazon និង Tesla សុទ្ធសឹងតែបានកើនលើស ១ ទ្រីលានដុល្លារ ៕

ប្រភព: Kelo