បណ្តាញសង្គមចិន Weibo ទទួលរងពិន័យជិត ៨០ ម៉ឺនដុល្លារ ដោយសាល្មើសច្បាប់ញ៉យដងពេក

អន្តរជាតិ

បណ្តាញសង្គមយក្ស Weibo របស់ចិន ត្រូវទទួលរងការពិន័យជាទឹកប្រាក់ចំនួន ៣ លានយ៉ន់ (៤៧០ ០០០ ដុល្លារអាមេរិក) ពីសំណាក់និយតករអ៊ីនអឺណិតរបស់ប្រទេសចិន ដោយសារតែការផ្សាយព័ត៌មានខុសច្បាប់ម្តងហើយម្តងទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋបាល Cyberspace នៃប្រទេសចិន (CAC) បាននិយាយថាក្រុមហ៊ុន Weibo បានបំពានទៅលើច្បាប់សន្តិសុខអ៊ីនធឺណិត ស្តីពីការការពារអនីតិជន ក៏ដូចជាច្បាប់ផ្សេងៗទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយប្រភពដដែលនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ។

CAC បានបញ្ជាក់ផងដែរថា និយតករអ៊ីនធឺណិតនៃក្រុងប៉េកាំង បានចោទប្រកាន់ទៅលើ Weibo ចំនួន ៤៤ ករណី ដែលសរុបជាទឹកប្រាក់ប្រមាណ ១៤,៣ លានយ៉ន់ ដោយគិតចាប់តាំងពីខែមករា រហូតដល់ខែវិច្ឆិកានៃឆ្នាំនេះ ។

យ៉ាងណាមិញ Weibo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនព្រមទទួលយកទាំងស្រុងចំពោះការរិះគន់ពីសំណាក់និយតករ  ហើយថែមទាំងបង្កើតក្រុមការងារមួយ ដើម្បីឆ្លើយតបទៅនឹងការដាក់ពិន័យនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការផាកពិន័យចុងក្រោយ ដែលនិយតករ បានដាក់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងឆ្នាំនេះ ហើយវាបានកើតឡើងនៅចំពេលមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ទៅលើគេហទំព័រព័ត៌មាន និងវេទិការអនឡាញនានា ខណ:អាជ្ញាធរបាននិយាយថាពួកគេចង់លើកកម្ពស់សិទ្ធិឯកជន នៅលើប្រព័ន្ធអ៊ីនធឺណិត ៕

ប្រភព: CNA