លីបង់គ្រោង​ស្នើសុំ​ជំនួយ​ពី IMF ក្រោ​យ​ប្រកាស​ខាត​បង់​ជាង ៧០ ពាន់​លាន​ដុល្លារ​លើ​បញ្ហា​ហិរញ្ញវត្ថុ

អន្តរជាតិ

រដ្ឋាភិបាល​ប្រទេស​លីបង់​ប្រកាស​ពី​ការ​ខាតបង់​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ឆ្នាំ​នេះ មាន​ចន្លោះ​ចាប់ពី ៦៨ ទៅ​ ៦៩ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​អះអាងពី​ឧបនាយករដ្ឋមន្ត្រី Saadeh al-Shami បាន​ប្រាប់​ទៅ​កាន់ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រកាស​​ទទួល​ស្គាល់​ពី​ការខាតបង់​ច្រើន​សន្ធឹកបែបនេះ​គឺ​ ជា​ជំហាន​សំខាន់​មួយដែលរដ្ឋាភិបាល​ក្រុង​ប៉ៃរ៉ូត ចង់​​ចរចា​ជាមួយ​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​ IMF ក្នុងការ​ស្នើ​សុំ​ជំនួយ។

លោក Shami បាន​និយាយ​ថា​​ទំហំ​នៃ​ការ​ខាតបង់​អាច​មានភាព​លម្អៀត​តិច​តួច តែ​លោក​មិន​បាន​បកស្រាយ​ឲ្យជាក់លាក់​​នោះទេ។

បញ្ជាក់​ដែរ​ថា ការខ្វែងគំនិតគ្នាលើទំហំនៃការខាតបង់រវាងធនាគារកណ្តាលរបស់ប្រទេសលីបង់ ធនាគារពាណិជ្ជ និងរដ្ឋាភិបាលកាលពីឆ្នាំមុន បាននាំឱ្យមានការបែកបាក់ក្នុងការចរចារដើម្បីធានា​ប្រាក់កម្ចី​ពី IMF ដើម្បី​ស្រោចស្រង់​ប្រទេសលីបង់ចេញពីវិបត្តិដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥-៩០ ។

ដោយឡែក នាយករដ្ឋមន្ត្រី Najib Mikati បាននិយាយថា លោកកំពុងស្វែងរកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ IMF នៅចុងឆ្នាំនេះ​ផង​ដែរ៕

ប្រភព: Reuters