គ្រួសារត្រកូល Poonawalla ដែលជាគ្រួសារមហាសេដ្ឋីមានមុខជំនួញធំផ្នែកផលិតវ៉ាក់សាំង បានធ្វើការបរិច្ចាគថវិកាប្រមាណ ៦៦,២ លានដុល្លារអាមេរិកទៅកាន់សកលវិទ្យាល័យ Oxford University សម្រាប់ការសាងសង់មន្ទីរពិសោធន៍ស្រាវជ្រាវវ៉ាក់សាំង AstraZeneca-Oxford COVID-19។
ការវិនិយោគមួយនេះគឺធ្វើឡើងតាមរយៈក្រុមហ៊ុនផលិតវ៉ាក់សាំង Serum Institute of India ហៅកាត់ SII។ នេះបើតាមការអះអាងពី Oxford University ស្របពេលមន្ទីរពិសោធន៍មួយនេះនឹងដាក់ឈ្មោះតាមម្ចាស់ក្រុមហ៊ុន SII គឺគ្រួសារត្រកូល Poonawalla។
ដោយឡែក ការសាងសង់មួយនេះក៏មានការចូលរួមសហការរវាងសកលវិទ្យាល័យ Oxford, AstraZeneca និង SII ដែលជាអ្នកផលិតវ៉ាក់សាំងធំបំផុតលើលោកសម្រាប់ប្រទេសដែលមានចំណូលមធ្យម និងទាបជាច្រើនផងដែរ។
បញ្ជាក់ដែរថា SII គឺបានចាប់កំណើតនៅឆ្នាំ ១៩៦៦ ដែលរកឃើញដោយលោក Cyrus Poonawalla ដែលជាកូនអ្នកបង្កាត់ពូជសេះ ខណៈបច្ចុប្បន្នលោកគឺជាមហាសេដ្ឋីមានបំផុតទី ៥ នៅឥណ្ឌា ហើយកាលពីឆ្នាំ ២០១៩ Cyrus ក៏ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយសដោយសាកលវិទ្យាល័យ Oxford ផងដែរ៕
ប្រភព: wtvbam