មហាសេដ្ឋីប្រេងឆៅ លោក Harold Hamm បានប្រកាសនឹងបរិច្ចាគថវិកា ៥០ លានដុល្លារអាមេរិកសម្រាប់ការសាងសង់មន្ទីរស្រាវជ្រាវរកថាមពលថ្មីនៅសកលវិទ្យាល័យ Oklahoma State University ដែលគេរំពឹងថា នឹងក្លាយជាកូនសោសំខាន់ក្នុងការបង្កើតថាមពលឥន្ធនៈស្អាតជាងពេលបច្ចុប្បន្ន។
ការបរិច្ចាគនេះនឹងធ្វើឡើងតាមរយៈ Harold Hamm Foundation និង Continental Resources Inc. ដែលស្ថាប័នយក្សទាំង ២ នេះគឺគ្រប់គ្រងដោយមហាសេដ្ឋី Harold Hamm ហើយស្ថាប័ននីមួយៗនឹងបរិច្ចាគលុយប្រមាណ ២៥ លានដុល្លារទៅកាន់សកលវិទ្យាល័យខាងលើសម្រាប់គម្រោង Hamm Institure For American Energy នេះបើតាមការឲ្យដឹងពីការប្រកាសកាលពីថ្ងៃពុធកន្លងទៅ។
ដោយឡែក លោក Kayse Shrum ដែលជាអភិបាលរដ្ឋ Oklahoma បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការបរិច្ចាគមួយនេះនឹងនាំមកនូវអនាគតដ៏ភ្លឺស្វាងទៅកាន់ថ្នាក់ដឹកនាំទូទាំងពិភពលោក ជាមួយនឹងដំណោះស្រាយបញ្ហាដែលកំពុងមាននាពេលបច្ចុប្បន្នសម្រាប់សង្គម។
បញ្ជាក់ដែរថា លោក Hamm ដែលមានវ័យ ៧៦ ឆ្នាំគឺជាអ្នកតស៊ូមតិយ៉ាងខ្លាំងសម្រាប់ការផលិតប្រេង និងឧស្ម័ន បើទោះជាការខួងយកប្រេងមានការគាបសង្កត់ខ្លាំងប៉ុណ្ណាពីរដ្ឋាភិបាល ក្រោមហេតុផលប៉ះពាល់ដល់កត្តាបម្រែបម្រួលអាកាសធាតុ។
លោក Harold Hamm បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១៣ ពាន់លានដុល្លារអាមេរិក និងជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅក្នុងវិស័យប្រេងឆៅនៅអាមេរិក៕
ប្រភព: jwnenergy