ទោះបីវិបត្តិនៃជំងឺកូវីដ-១៩ ស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី ធនាគារ វឌ្ឍនៈ នៅតែបន្តខិតខំវិនិយោគលើផែនការពង្រីកសាខារបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទៈនិងការប្តេជ្ញាចិត្តដ៏មោះមុត ដើម្បីសម្រេចឱ្យបានផែនការពង្រីកសាខានៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២២ខាងមុខនេះ។
ជាក់ស្តែង នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ធ្នូនេះ ធនាគារ វឌ្ឍនៈ របស់អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ គ្រុប បានបើកសម្ពោធសាខាថ្មីមួយទៀត ដែលជាសាខាថ្មីទី២៩ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា គិតមកដល់ពេលបច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានចំនួន ២៩ សាខា ដែលនៅរាជធានីភ្នំពេញមាន ១២សាខា និងនៅតាមបណ្តាខេត្តមាន ១៧សាខា ដូចជា សៀមរាប បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ កំពង់ចាម ក្រុងសួង កំពង់ធំ បៃលិន ក្រុងប៉ោយប៉ែត កំពង់ឆ្នាំង ក្រចេះ រតនគិរី ព្រះវិហារ បន្ទាយមានជ័យ ព្រៃវែង និងឧត្តរមានជ័យ៕