អ្នកជំនួញអនឡាញរូបស្រស់ដ៏ល្បីឈ្មោះ ឧកញ៉ា អ៊ាម សៀវម៉ី ត្រូវបានក្រុមចោរប្រដាប់អាវុធចំនួន ៤ នាក់ ធ្វើសកម្មភាពប្លន់នៅវេលាម៉ោង ១០:៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ខ្ទង់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឪ្យថា ករណីប្លន់នេះ បានកើតឡើងនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។
ភ្លាមៗ កម្លាំងចម្រុះចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតចូលទៅទីកន្លែងកើតហេតុឡើយ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិ៕