គ្មានអ្នកដឹង! តាមពិតជំទាវអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាក្មួយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

ជុំវិញ​ឧកញ៉ា

ឧត្ដមភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវ ឈឺន ស្រីម៉ាច ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា មានជាប់ខ្សែស្រឡាយយ៉ាងជិតស្និតជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពខាងលើបានបង្ហើបឲ្យដឹងថា លោកជំទាវ ឈឺន ស្រីម៉ាច ឧត្ដមភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាស្ត្រីម្នាក់ដែលមានការគោរពខ្ពស់ នៅពេលដែលមានការជួបជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងម្ដងៗ លោកជំទាវតែងតែឱនលំទោន គោរព យ៉ាងសុភាពរាបសារស័កសមជានារីខ្មែរ ដែលមានចំណេះដឹងខ្ពស់ថ្លៃថ្នូរ គួរឲ្យគោរពបំផុត ។

ងាកមកមើល Facebook របស់លោកជំទាវឧកញ៉ាវិញ ក៏បានបង្ហោះសារអមដោយរូបថតជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មានខ្លឹមសារទាំងស្រុងបែបនេះថា៖” អ្នកម៉ែមិនសូវបានជួបលោកអ៊ុទេ ម៉ែគាត់ថាមិនចង់រំខានគាត់ រហូតកូនៗស្ទើមិនជឿពេលដឹងថាគាត់បងប្អូនគ្នា”៕