ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​បំផុត​ទី ២ លើ​លោក ចង់​ទិញ​ក្រុមហ៊ុន​មហាសេដ្ឋី​បារាំង​ក្នុង​តម្លៃ​ជាង ៦ ពាន់​លាន​ដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី​បារាំង Vincent Bollore ទើប​នឹង​ទទួល​បាន​សំណើ​ជា​ទឹកប្រាក់​ប្រមាណ ៥,៧ ពាន់​លាន​ដុល្លារ​អឺរ៉ូ ឬ ៦,៤៣ ពាន់​លាន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន Mediterranean Shipping Company ហៅកាត់ MSC សម្រាប់​ការ​ដេញថ្លៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Bollore SE បាន​ប្រកាស​ដាក់​ដេញ​ថ្លៃ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ហើយ​សំណើ​ដែល​ទទួលបាន​ពីក្រុមហ៊ុន MSC ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺន័រ​ធំ​បំផុត​ទី ២ លើ​លោក​បាន​ធ្វើការ​ដេញ​ថ្លៃ​ភ្លាមៗ​ ក្រោយ​មហាសេដ្ឋី​បារាំង​ប្រកាស​ចូលនិវត្តន៍​។

ក្រឡេក​ទៅ​មើល​របាយការណ៍​របស់ Bollore គឺ​ហាក់​មានការ​ធ្លាក់ចុះ​គួរសម បន្ទាប់​ពី​មាន​កំណើន​ដៃគូ​ប្រជែង​ទាំង​នៅ​តំបន់​អឺរ៉ុប ចិន និង​មជ្ឈិមបូព៌ា​ រហូត​ធ្វើ​ឲ្យ​ចំណូល​ប្រចាំ​ឆ្នាំ​របស់ Bollore Africa Logistics ធ្លាក់ចុះ ១០% កាល​ពី​ឆ្នាំ​ទៅ។

រំលឹក​ដែរ​ថា ការ​ប្រកាស​ដាក់​ដេញ​ថ្លៃ​ក្រុមហ៊ុន​ដឹកជញ្ជូន Bollore Africa Logistics នេះ​គឺ​ធ្វើឡើង​កាល​ពី ២ ខែ​មុន​ ខណៈ​លោក Vincent Bollore តែងតែ​បង្ហើប​ជា​រឿយៗ​ថា នឹង​ចូល​និវត្តន៍​នៅ​ថ្ងៃទី ១៧ កុម្ភៈ ២០២២ ដែល​ជា​គម្រប់​ខួប​ទី ២០០ ឆ្នាំ​នៃ​ក្រុមហ៊ុន​មេ​។

ដោយឡែក ក្រុមហ៊ុន Bollores Africa Logistics នេះ​ផង​ដែរ គឺ​ជា​ប្រភព​ចំណូល​របស់​បុគ្គលិក​ប្រមាណ ២០ ៨០០ នាក់ និង​មាន​សម្បទាន​ចំណត​កុងតឺន័រ​ ១៦ កន្លែង ស្របពេល MSC គឺជា​ក្រុមហ៊ុន​ស៊្វីស និង​អ៊ីតាលី គ្រប់គ្រង​ដោយ​គ្រួសារ Aponte និង​មាន​កេរឈ្មោះ​ល្បី​លើ​វិស័យ​ផលិត​នាវា​ធំៗ​លើ​លោក​ផង​ដែរ៕

ប្រភព: Reuters