ឥណ្ឌា សម្រេចបន្ធូរបន្ថយពន្ធលើការនាំចូលប្រេងឆា ដើម្បីលើកស្ទួយតម្រូវការក្នុងស្រុក

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនបានកាត់បន្ថយពន្ធលើការនាំចូលប្រេងឆា មកត្រឹម ១២,៥% ពីចំនួន ១៧,៥% ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយតម្លៃលក់រាយរបស់ប្រេងចម្អិនអាហារនេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ បើតាមការបញ្ជាក់របស់ ក្រុមប្រឹក្សាភិបាលនៃពន្ធប្រយោល និងគយ បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងមួយថា ការបន្ធូរបន្ថយពន្ធនៃការនាំចូលប្រេងឆានេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានទម្លាក់ថ្លៃពន្ធលើការនាំចូលទំនិញ យ៉ាងហោចណាស់បីដងរួចមកហើយ នៅក្នុងឆ្នាំនេះ ខណ:លើកចុងក្រោយគឺបានធ្វើឡើងនៅថ្ងៃទី ១៣ ខែតុលា ។

លើសពីនេះ ក្រៅពីប្រេងដូងចម្រាញ់ហើយ ពន្ធនាំចូលប្រេងដូងឆៅ ប្រេងសណ្តែកសៀង និងប្រេងគ្រាប់ផ្កាឈូករ័ត្នឆៅ ក៏ត្រូវបានកាត់បន្ធូរបន្ថយផងដែរ កាលពីខែតុលា ។

យ៉ាងណាមិញ បើយោងតាមទៅតាម ​​SEA បានបង្ហាញថា ការពឹងផ្អែករបស់ប្រទេសឥណ្ឌាទៅលើការនាំចូលប្រេងដែលអាចបរិភោគបាន គឺមានជិត ៦៥% នៃការប្រើប្រាស់សរុបប្រហែល ២២ ទៅ ២២,៥ លានតោន ខណ:ប្រទេសនេះបាននាំចូលចន្លោះពី ១៣ ទៅ ១៥ លានតោន ដើម្បីរក្សានូវតម្រូវការ និងការផ្គត់ផ្គង់ក្នុងស្រុក ៕

ប្រភព: Bloombergquint