សាវតារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាយុកាល ៧០ ឆ្នាំ ខណៈបច្ចុប្បមានអគារផ្ទាល់ខ្លួនដ៏ខ្ពស់ស្កឹមស្កៃ

សង្គម​ និង​សេដ្ឋកិច្ច

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តមសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានកម្ពស់៣៥ជាន់ ដែលចាប់ផ្តើមសាងសង់នៅខែកុម្ភៈឆ្នាំ ២០១៧ បញ្ចប់នៅ ខែកក្កដាឆ្នាំ ២០២០ ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាញូស៍ សូមបង្ហាញសាវតារខ្លីពីដំណើរការវិវត្តន៍ពីជំហានទៅមួយជំហានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចតទៅ៖

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមលេខ៦៦១ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម ។

May be an image of text

បើតាមលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងរបាយការណ៍ថា ក្រោយបញ្ចប់សម័យខ្មែរក្រហម អង្គភាពនេះ បានចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្ងៃទី ១១ ខែ មិនា ឆ្នាំ១៩៨៨។

ឯកសារ:អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា.jpg - វិគីភីឌា

ទីចាត់ការគយ និងរដ្ឋាករ ត្រូវបានដំឡើង ជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ)ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ហើយជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករគ្រប់ប្រភេទលើទំនិញនាំចេញ និងនាំចូល បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគយ បង្កភាពងាយស្រួលដល់ពាណិជ្ជកម្មអន្តរជាតិ៕