មហាសេដ្ឋី​អចលនទ្រព្យ​មាន​បំផុត​លើ​លោក ៥រូប ខណៈ៤​ រូប​ជា​ជនជាតិ​អាស៊ី

អន្តរជាតិ

បើ​និយាយ​ពី​មហាសេដ្ឋី​មាន​បំផុត​លើ​លោក នោះ​គ្រប់គ្នា​ប្រាកដ​ជា​នឹក​ឃើញ​ដល់​ឈ្មោះ​របស់​មហាសេដ្ឋី​ជាច្រើន​ដូចជា Elon Musk, Jeff Bezos ឬក៏ Bill Gates ជាដើម ដោយសារ​បុគ្គល​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​យក្ស​ជាច្រើន​វិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចុះ​បើ​និយាយ​ផ្ដោត​តែ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​វិញ តើ​គ្រប់គ្នា​ដឹង​ទេ​ថា​មហាសេដ្ឋី​នៃ​ប្រទេស​ណា គឺជា​អ្នក​មាន​បំផុត​លើ​វិស័យ​មួយ​នេះ?

សម្រាប់​អត្ថបទ​មួយ​នេះ ឧកញ៉ាញ៉ូវសន៍​សូម​បង្ហាញ​នូវ​ឈ្មោះ​បុគ្គល ៥ រូប​ដែល​ជា​មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ​មាន​បំផុត​ទាំង ៥ លើ​លោក ដែល​ក្នុង​នោះ​ ៤ នាក់​ជា​ជនជាតិ​អាស៊ី៖

1/ Lee Shau Kee ស្ថាបនិក​ក្រុមហ៊ុន Sun Hung Kai នៃ​ហុងកុង មាន​ទ្រព្យសម្បត្តិ​សរុប ៣១,៩ ពាន់​លាន​ដុល្លារ​

2/ Yang Huiyan និង​គ្រួសារ ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន Country Garden Holdings និង​ជា​ស្ត្រី​មាន​បំផុត​នៅ​ចិន មាន​ទ្រព្យសម្បត្តិ ២៧,៣ ពាន់​លាន​ដុល្លារ

3/ Peter Woo ជា​ប្រធាន​ក្រុមហ៊ុន Wheelock & Co. នៃ​ហុងកុង មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១៩,៣ ពាន់​លាន​ដុល្លារ

4/ Donald Bren ជា​ម្ចាស់​ក្រុមហ៊ុន Irvine Company នៃ​សហរដ្ឋអាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៦,២ ពាន់​លាន​ដុល្លារ

5/ Wu Yajun ជា​ស្ត្រី​ទី ២ នៃ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ទាំង ៥ រូប​នេះ និង​ដើរតួ​ជា​ប្រធាន​ក្រុមហ៊ុន Longfor Porperties បច្ចុប្បន្ន​ស្ត្រី​ជនជាតិ​ចិន​រូបនេះ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៥,៤ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ដែរថា តួលេខ​នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​នេះ​គឺ​គិត​ត្រឹម​ថ្ងៃ​ទី ១០ ​វិច្ឆិកា ២០២១ ដូច្នេះ​វា​អាច​នឹង​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច ដោយសារ​ការ​ឡើង​ចុះ​នៃ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នីមួយៗ៕

ប្រភព: forbesmiddleeast