​អតីត​ប្រធានាធិបតី​អាមេរិក ធ្លាក់​តំណែង​ជិត ៣០០ លេខ ​ពី​បញ្ជី​មហាសេដ្ឋី​ពិភពលោក

អន្តរជាតិ

អតីត​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ធ្លាក់​ចំណាត់ថ្នាក់​ពី​បញ្ជី​មហាសេដ្ឋី​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២១ នេះ​ដល់​ទៅ​ជិត ៣០០ លេខ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​ចុះផ្សាយ​ពី Forbes បាន​ឲ្យ​ដឹង​ថា ​ទ្រព្យសម្បត្តិ​របស់​ Trump បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ១ ពាន់​លាន​ដុល្លារ​គិត​តាំងពី​ឆ្នាំ ២០១៧ មក​ទល់​ពេលនេះ ពោល​ធ្លាក់​ពី ៣,៥ ពាន់​លាន​ដុល្លារ​មក​សល់​ត្រឹម ២,៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

ចំណាត់ថ្នាក់វិញមាន​ការ​ធ្លាក់​ពោល​នៅ​ឆ្នាំ ២០២០ ឈរ​នៅ​លេខរៀង​ទី ១ ០០១ ជា​មហាសេដ្ឋី​ម្នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​រាប់ពាន់​នាក់​លើ​ពិភពលោក តែ​នៅ​ឆ្នាំ​ ២០២១ នេះ​ធ្លាក់​មក​ឈរ​នៅ​លេខរៀង​ទី ១ ២៩៩ វិញ​ម្ដង។

ព័ត៌មាន​អំពី​ការ​ធ្លាក់ចុះ​នៃ​ទ្រព្យសម្បត្តិ​ ១/៣ របស់​អតីត​ប្រធានាធិបតី​រូបនេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Facebook ផង​ដែរ និង​មាន​ការ​ចែករំលែក​ដល់​ទៅ​ជិត ២ សែន​ដង ដែល​ជា​ការ​ចែករំលែក​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០២១ លើ​គេហទំព៍រ Facebook៕

ប្រភព: YahooSport